ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាភិបាល ​អង្គការសហប្រជាជាតិ សំដែងក្តីបារម្ភ ចំពោះការកើនឡើង នៃជម្លោះក្នុងប្រទេសអេត្យូពី

បរទេស ៖ សមាជិកនៃក្រុមប្រឹក្សាភិបាល អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រម្សិលមិញបានចេញសេចក្តី ថ្លែងការណ៍មួយ ដើម្បីសំដែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរីករាលដាល នៃជម្លោះរវាងក្រុមសកម្មប្រយុទ្ធ និងយោធានៅតំបន់ភាគខាងជើង នៃប្រទេសអេត្យូពី ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់ថាផលប៉ះពាល់ នៃជម្លោះកំពុងធ្វើឲ្យមានសំពាធ យ៉ាងធ្ងន់ធ្ងរទៅដល់កិច្ចការងារ ជំនួយមនុស្សធម៍ និងក៏ដូចជាស្ថេរភាព របស់ប្រទេសទាំងមូលផងដែរ ឬអាចរាលដាលទៅ ដល់ក្នុងតំបន់ផង។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមប្រឹក្សាក៏បាន អំពាវនាវ ឲ្យបញ្ចប់នូវការចាប់ចំណាប់ខ្មាំង និងការផ្អាកបាញ់គ្នាជាបណ្តោះអាសន្ន ដើម្បីឲ្យកិច្ចពិភាក្សាថ្នាក់ជាតិស្វែង រកសន្តិភាពអាចប្រព្រឹត្ត ទៅដោយរលូនរហូត ដល់មានដំណោះស្រាយ ដ៏ប្រសើរណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×