ព័ត៌មានអន្តរជាតិ

កសិករចិញ្ចឹមសត្វ នៅប្រទេសថៃ ស្រែករកជំនួយពីរដ្ឋាភិបាល ខណៈតម្លៃចំណីសត្វឡើងថ្លៃ

បរទេស ៖ សហព័ន្ធបសុសត្វ និងវារីវប្បកម្ម បានអំពាវនាវឱ្យរដ្ឋាភិបាល ជួយជាបន្ទាន់ ដល់កសិករចិញ្ចឹមសត្វ និងអាជីវកម្មម្ហូបអាហារ ដែលកំពុងជួបការលំបាក ដែលតម្លៃចំណីសត្វបានកើនឡើងពី 20 ទៅ 30 ភាគរយ ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់សហព័ន្ធថា ជំហានខាងក្រោមនឹងផ្តល់ជំនួយភ្លាមៗ រួមមាន លុបចោលការយកពន្ធ 2 ភាគរយលើសណ្តែកសៀងនាំចូល, ការលុបចោលពន្ធ 9 ភាគរយលើគ្រាប់ធញ្ញជាតិស្ងួត ដែលនាំចូលពីម៉ាស៊ីនចំហុយ ដែលមានសារធាតុរំលាយ, កាត់បន្ថយសមាមាត្រ នៃពោតដែលប្រើក្នុងចំណីសត្វ ហើយជំនួសវាដោយស្រូវសាលីនាំចូល និង ការអនុវត្តយន្តការទីផ្សារសេរី ដើម្បីគ្រប់គ្រងតម្រូវការ និងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងចំណីសត្វ ដូច្នេះវាសមស្របនឹងកត្តា និងការចំណាយបច្ចុប្បន្ន ។

សហព័ន្ធបាននិយាយទៀតថា ការផ្លាស់ប្តូរទាំងនេះ នឹងជួយកាត់បន្ថយការខាតបង់ ដែលទ្រទ្រង់ដោយកសិករ និងអាជីវកម្ម និងគាំទ្រដល់កំណើន ប្រកបដោយនិរន្តរភាព នៃឧស្សាហកម្មម្ហូបអាហារ ។

ផ្ទាំងពាណិជ្ជកម្ម

នៅក្រោមសមាមាត្រ ចំណីផ្លូវការ 3:1 ប្រទេសថៃត្រូវការពោតចំនួន 8 លានតោន ក្នុងមួយឆ្នាំ សម្រាប់ជាចំណីសត្វរបស់ខ្លួន ប៉ុន្តែថៃផលិតពោត បានតែ៥លានតោនប៉ុណ្ណោះ ហើយនៅសល់ត្រូវនាំចូល៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×