ព័ត៌មានអន្តរជាតិ

អង់គ្លេស សរសើរកម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង (Video)

ភ្នំពេញ៖ លោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

ការលើកឡើងបែបនេះធ្វើឡើង នៅក្នុងជំនួបទ្វេភាគី រវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយលោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេស នៅទីក្រុង Glasgow ចក្រភពអង់គ្លេសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខណ្ឌ នៃការចូលរួមសន្និសីទកំពូល នៃភាគីអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងជំនួបនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជម្រាបជូនលោកស្រី Amanda Milling រដ្ឋមន្រ្តីទទួលបន្ទុកការងារអាស៊ី នៃចក្រភពអង់គ្លេសថា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាមានជាបុរេលក្ខខណ្ឌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវ:ចម្រុះ និងជាជាពិសេសការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃកាន់តែមានភាពល្អប្រសើរ ដែលជាឱកាសទទួលបានប្រាក់ចំណូល ពីការលក់ឥណទានកាបូន និងលើកកម្ពស់ថាមពល ស្អាត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានប្តេជាចិត្ត បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ៕

To Top
×