ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកទោសឧក្រិដ្ឋធ្ងន់ធ្ងរជិត ២០០នាក់ ត្រូវបានផ្ទេរទៅឃុំខ្លួនដាច់ពីគេ នៅក្នុងតំបន់សន្តិសុខខ្ពស់

បរទេស៖ អគ្គនាយកដ្ឋានអប់រំកែប្រែ របស់ប្រទេសថៃ លោក Ayut Sinthoppan បាននិយាយថា អ្នកទោសសរុបចំនួន ១៩៦ នាក់ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ត្រូវបានពិនិត្យសម្រាប់ការឃុំខ្លួន ដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់សន្តិសុខខ្ពស់ ឬ “supermax” ដើម្បីរក្សាពួកគេឱ្យនៅឆ្ងាយពីអ្នកទោសផ្សេងទៀត ដែលប្រព្រឹត្តបទល្មើសមិនសូវធ្ងន់ធ្ងរ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Ayut ថា អ្នកទោសចំនួន ១៩៦នាក់ ត្រូវបានពិនិត្យដោយប្រើលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ បទល្មើសរបស់ពួកគេរួមមានឃាតកម្មលើកុមារ ការចាប់រំលោភកុមារ ការរំលោភសម្លាប់ ឃាតកម្មជាបន្តបន្ទាប់ និងឃាតកម្មផ្លូវចិត្ត។

លោកបានបន្ថែមថា ប្រវត្តិឧក្រិដ្ឋកម្ម ស្ថានភាពផ្លូវចិត្ត និងអាកប្បកិរិយារបស់ពួកគេ ក្នុងពេលកំពុងឃុំខ្លួន ក៏ត្រូវបានយកមកពិចារណាផងដែរ នៅក្នុងការបញ្ចាំង។

លោក Ayut បាននិយាយថា ការឃុំខ្លួនអ្នកទោសដោយឡែកពីគ្នានៅក្នុងតំបន់ “supermax” គឺមានគោលបំណងជួយសម្រួលដល់ការអនុវត្តវិធានការរបស់នាយកដ្ឋានកែប្រែសម្រាប់ការព្យាបាល និងការស្តារនីតិសម្បទាអ្នកទោសឱ្យបានត្រឹមត្រូវ។ ដោយមានជំនួយពីវិទ្យាស្ថាន Galya Rajanagarindra និងអ្នកវិកលចរិត វិធានការនេះត្រូវបានរៀបចំឡើងដើម្បីឱ្យអ្នកទោសអាចត្រឡប់មកសង្គមវិញក្នុងនាមជាពលរដ្ឋល្អ៕

To Top