ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សារវាងលោក បៃដិន និងលោក ហ្ស៊ី៖ ចិន ព្រមានសហរដ្ឋ អាមេរិកអំពី “ការប្រលែងលេងជាមួយភ្លើង” លើកោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រើជំនួបកំពូលនិម្មិតជាមួយសមភាគីអាមេរិក លោក ចូ បៃដិន នឹងព្រមានថា ការលើកទឹកចិត្តឯករាជ្យភាពរបស់កោះតៃវ៉ាន់នឹង “ជាកាប្រលែងជាមួយនឹងភ្លើង” ។

ការចរចានេះមានសារៈសំខាន់បំផុតចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ ហើយជំនួបកំពូលគឺជាការប៉ុនប៉ងដើម្បីបន្ធូរបន្ថយភាពតានតឹងជាមមួយគ្នា ។

ប៉ុន្តែពួកគេមិនអាចគេចផុតពីប្រធានបទដ៏រសើបបំផុតមួយនោះទេ គឺកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះ ។

ផ្ទាំងពាណិជ្ជកម្ម

ចិន បានមើលឃើញកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួនដើម្បីបង្រួបបង្រួមជាមួយដីគោកនៅថ្ងៃណាមួយ ។

សហរដ្ឋអាមេរិក បានទទួលស្គាល់ និងមានទំនាក់ទំនងផ្លូវការជាមួយចិន។ ប៉ុន្តែខ្លួនក៏បានសន្យាជួយកោះតៃវ៉ាន់ ដើម្បីការពារខ្លួនក្នុងព្រឹត្តិការណ៍នៃការវាយប្រហារណាមួយ ។


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top