ព័ត៌មានអន្តរជាតិ

កាណាដា អនុញ្ញាតិឲ្យអ្នកដំណើរ ជាមួយនឹងវ៉ាក់សាំងចិននិងឥណ្ឌា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាបណ្តាក្រុមអ្នកដំណើរបរទេសទាំងឡាយដែលបានទទួលវ៉ាក់សាំងចិន Sinopharm, Sinovac និងវ៉ាក់សាំងឥណ្ឌា COVAXIN ផងគឺអាចធ្វើដំណើរ ចូលទៅកាន់ប្រទេសកាណាដាបានចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសកាណាដាខណៈដែលបច្ចុប្បន្នកាណាដាកំពុងទទួលយកតែអ្នកដំណើរដែលមានកាតវ៉ាក់សាំងដែលមានរួមដូចជា Pfizer, Moderna, Astrazeneca និង Johnson&Johnsonប៉ុណ្ណោះ។

នេះមានន័យថាចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាពលរដ្ឋទាំងឡាយដែលធ្វើដំណើរចាកចេញឬធ្វើដំណើរចូលមកកាណាដាដោយផ្លូវគោកឬផ្លូវអាកាសក្រោមរយៈពេល៧២ឆ្នាំក្រោយតេស្តអវិជ្ជមានកូវីដនឹងអាចធ្វើដំណើរចេញចូលប្រទេសកាណាដាបានដូចទៅនឹងអ្នកដំណើរបរទេស ផ្សេងទៀតដែរ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះប្រទេសកាណាដាបានរាយការណ៍នូវករណីវិជ្ជមានកូវីដប្រមាណជា១ ៧៦២​ ៤៣៤នាក់មកហើយក្នុងនោះប្រមាណជា២៩​ ៤៨១នាក់បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top