ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤,៥១០,៤១៣នាក់ គិតត្រឹម ថ្ងៃអាទិត្យនេះ ខណៈដែលករណីថ្មីចំនួន ១០,៤៨៨នាក់ ត្រូវបានចុះបញ្ជី នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។
ក្រៅពីនេះ ការស្លាប់ចំនួន៣១៣នាក់ ដោយសារ ជំងឺរាតត្បាតរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ បានធ្វើឱ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៤៦៥.៦៦២នាក់ ។
យោងតាមក្រសួង បានឱ្យដឹងថា មានករណីសកម្ម១២២.៧១៤ ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេស ជាមួយនឹងការធ្លាក់ចុះចំនួន២.១៥៤ករណី សកម្មក្នុងអំឡុងពេលថ្ងៃកន្លងមក ដែលជាចំនួនទាបបំផុតក្នុងរយៈពេល៥៣២ថ្ងៃ ។
មនុស្សសរុបចំនួន៣៣.៩២២.០៣៧នាក់ ត្រូវបានព្យាបាល និងចាកចេញពីមន្ទីរពេទ្យ គិតមកទល់ពេលនេះ ដែលក្នុងនោះ ១២.៣២៩នាក់ត្រូវបានចាកចេញ ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា