ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ថ្មី៣៧២នាក់ ខណៈអ្នកស្លាប់បន្ថែមមាន១៦នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា មានករណីថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៧២នាក់ នាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើង ដល់៤.២៥៤.៨១៨នាក់ ។

ក្រសួងបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយវីរុស នៅក្នុងប្រទេសបានកើនឡើងបន្ថែម១៦នាក់ នំាឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៤៣.៧៨២នាក់ ទន្ទឹមនឹងនេះដែរ ពលរដ្ឋ២៩៣នាក់បន្ថែមទៀត បានជាសះស្បើយ ពីជំងឺក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនឡើងដល់៤.១០២.៩៩៣នាក់ ។

ឥណ្ឌូនេស៊ី បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ទ្រង់ទ្រាយធំកាលពីថ្ងៃទី១៣ ខែមករា បន្ទាប់ពីអាជ្ញាធរ បានអនុម័ត ឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ចិន Sinovac ។

ពលរដ្ឋជាង១៣៦,៧១លាននាក់បានទទួលវ៉ាក់សាំងដូសដំបូង ទន្ទឹមនឹងនេះដែរ ជាង២,២៧លាននាក់បានទទួលដូសទី២ ។

ឥណ្ឌូនេស៊ី បានចាក់ថ្នាំជាង២៣០,២០លានដូស ក្នុងនោះបូកទាំងដូសជំរុញទី៣ផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top