ព័ត៌មានអន្តរជាតិ

រុស្សី ចំអកឲ្យអាមេរិក ថាមិនមែនជាសញ្ញា នៃលទ្ធិប្រជាធិបតេយ្យនោះទេ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលមាន បញ្ហាជាច្រើននៅក្នុងផ្ទះមិនអាច និងមិនគួរអះអាងថាពួកគេជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យនោះឡើយ” ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដោយបានអត្ថាធិប្បាយលើ “កិច្ចប្រជុំកំពូលដើម្បី លទ្ធិប្រជាធិបតេយ្យ” របស់សហរដ្ឋអាមេរិក នាពេលខាងមុខថា ប្រទេសលោកខាងលិច មានបញ្ហារ៉ាំរ៉ៃជាច្រើនទាក់ទងនឹង សេរីភាពនៃការបញ្ចេញមតិ ការគ្រប់គ្រងការបោះឆ្នោត អំពើពុករលួយ និងសិទ្ធិមនុស្ស។

ក្រសួងការបរទេសរុស្ស៊ី បានចង្អុលបង្ហាញអំពី “ការលាក់ពុត” នៅស្នូលនៃកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩-១០ ខែធ្នូ តាមគំនិតផ្តួចផ្តើមរបស់ រដ្ឋបាលសហរដ្ឋអាមេរិក។

ប្រភពបានឲ្យដឹងថា “យើងជំរុញដៃគូបរទេស ទាំងអស់កុំឱ្យចូលរួមក្នុង ‘លទ្ធិប្រជាធិបតេយ្យ’ មិនមែនដើម្បីគូសបន្ទាត់ បែងចែកថ្មីនោះទេ ប៉ុន្តែត្រូវត្រឡប់ទៅ គោរពច្បាប់អន្តរជាតិ និងទទួលស្គាល់ក្នុងការអនុវត្ត គោលការណ៍សមភាព អធិបតេយ្យភាពរបស់រដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ។

មន្ត្រី និងអ្នកជំនាញរុស្ស៊ីបានរិះគន់ អ្វីដែលហៅថាកិច្ចប្រជុំកំពូលនេះថាជា “លក្ខណៈ” និងមានប្រយោជន៍តែចំពោះ ផលប្រយោជន៍ភូមិសាស្ត្រនយោបាយ របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ៕

ដោយ ឈូក បូរ៉ា

To Top