ព័ត៌មានអន្តរជាតិ

ថៃ រកឃើញករណីឆ្លងវីរុសបំលែងថ្មី អូមីក្រុង ទៅលើបុរសម្នាក់ ធ្វើដំណើរពីអេស្បាញ ប៉ុន្តែមាន រោគសញ្ញាស្រាល

បរទេស៖ ប្រទេសថៃបានរកឃើញករណីដំបូងនៃមេរោគបំលែងថ្មីឈ្មោះ Omicron ទៅលើពលរដ្ឋអាមេរិកដែលបានធ្វើដំណើរមកប្រទេសថៃ ពីប្រទេសអេស្ប៉ាញកាលពីចុងខែមុន។ នេះបើតាមការឱ្យដឹងពីមន្ត្រីសុខាភិបាល នៅនៅថ្ងៃចន្ទ ខែ៦ ខែធ្នូនេះ ។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺបានប្រាប់សន្និសីទសារព័ត៌មានមួយថា ករណីដែលបានបញ្ជាក់ទៅលើបុរសដែលបានមកដល់ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសទី ៤៧ ដែលបានរកឃើញវ៉ារ្យ៉ង់ថ្មី (វីរុសបំលែងខ្លួនថ្មី) នេះ។

ផ្ទាំងពាណិជ្ជកម្ម

វេជ្ជបណ្ឌិត Opas បាននិយាយថា “ករណីដែលបានបញ្ជាក់ជាលើកដំបូងនៃវីរុសបំលែងថ្មី Omicron គឺរកឃើញទៅលើបុរសអាយុ ៣៥ឆ្នាំ ដែលជាពលរដ្ឋអាមេរិកដែលបានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេលមួយឆ្នាំ” ហើយបុរសរូបនេះ មានរោគសញ្ញាស្រាល។

លោកវេជ្ជបណ្ឌិត Opas បាននិយាយថា អាជ្ញាធរសុខាភិបាលកំពុងធ្វើតេស្ដបន្ថែមលើអ្នកដែលបានទាក់ទងជាមួយបុរសនោះ ប៉ុន្តែបាននិយាយថា ទំនាក់ទំនងទាំងអស់រហូតមកដល់ពេលនេះ មានហានិភ័យទាបនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top