ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអង្គការសហប្រជាជាតិធ្វើចត្តាឡីស័ក បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកកើតវីរុសកូវីដ១៩

UNITED NATIONS៖ លោក Farhan Haq អ្នកនាំពាក្យរងរបស់លោក Antonio Guterres បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីបានទាក់ទងជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Haq បានសរសេរនៅក្នុងកំណត់ត្រាមួយទៅកាន់អង្គភាពសារព័ត៌មានរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ «លោក Antonio Guterres មិនមានរោគសញ្ញាអ្វីទេ ហើយបានធ្វើតេស្តដំបូងគឺអវិជ្ជមាន។ ដោយមានការប្រុងប្រយ័ត្នច្រើន គាត់បានលុបចោលការណាត់ទាំងអស់ ហើយគាត់នឹងធ្វើការពីផ្ទះរហូតដល់គាត់ត្រូវបានធ្វើតេស្តនៅថ្ងៃព្រហស្បតិ៍ ទី ៩ ខែធ្នូ” ។

លោក Guterres អាយុ ៧២ ឆ្នាំ គឺជាអ្នករស់នៅក្នុងទីក្រុងញូវយ៉ក លោកបានចាក់វ៉ាក់សាំងលើកដំបូងនៅចុងខែមករាឆ្នាំ ២០២១ បន្ទាប់មកបានចាក់លើកទីពីរ ហើយលោកក៏បានចាក់ដូសជំរុញ ឬលើកទី៣ កាលពីខែវិច្ឆិកា ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top