លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា តាមប្រព័ន្ធវីដេអូជាមួយលោក ភូទីនប្រធានាធិបតីរុស្ស៊ី នៅទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១ ។
លោក Xi Jinping បានថ្លែងថា៖ “ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងគ្រប់ជ្រុងជ្រោយ រវាងចិននិងរុស្ស៊ី បានបង្ហាញពីឧត្តមភាពធំៗ ទាំងវិស័យនយោបាយ និង កាលានុវត្តភាព។ ក្នុង ៣ត្រីមាស ដើមឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីចិន និងរុស្ស៊ី បានសម្រេចលើសពី ១សែនលានដុល្លារ អាមេរិក ជាលើកដំបូង ពេញមួយឆ្នាំ២០២១នេះ ទំហំនេះអាចនឹងកើនឡើងថែមទៀត ។ គម្រោងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន រវាងទ្វេភាគី ក៏កំពុង អនុវត្តយ៉ាងល្អដែរ ចំណែកការតភ្ជាប់ គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវជាមួយសហភាព សេដ្ឋកិច្ចអឺរ៉ាស៊ាន ក៏ដំណើរការយ៉ាងល្អដែរ ។
ប្រទេសទាំងពីរចិន និងរុស្ស៊ី បានបង្ហាញពីភាពទំនួលខុសត្រូវ ជាវិជ្ជមាននៃប្រទេសធំបានរួម សាមគ្គីសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង បានបកស្រាយពីខ្លឹមសារ ដ៏ត្រឹមត្រូវ នៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានក្លាយជាសសរស្តម្ហ នៃការអនុវត្តពហុភាគី និយមដ៏ពិតប្រាកដ ក៏ដូចជាការគាំពារយុត្តិធម៌ អន្តរជាតិយ៉ាងពិតៗ ៕ ”