ព័ត៌មានអន្តរជាតិ

អាជីវកម្មចិនច្រើនជាង ២៦០ហើយ ដែលត្រូវអាមេរិក ដាក់ចូលក្នុងបញ្ជីខ្មៅ

បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅទៅលើក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវរបស់ចិនចំនួន 34 ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់វិទ្យាស្ថានមួយដែលមានឈ្មោះថា បានបង្កើត “អាវុធគ្រប់គ្រងខួរក្បាល” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិនត្រូវបានបញ្ចូលទៅក្នុង ‘បញ្ជីអង្គភាព’ របស់ក្រសួងកាលពីថ្ងៃពុធ ដោយបានចូលរួមជាមួយអាជីវកម្មចិនច្រើនជាង 260 រួមទាំងក្រុមហ៊ុនទូរស័ព្ទ smartphone យក្ស Huawei ផងដែរនៅក្នុងបញ្ជី។

ការដាក់ក្នុងបញ្ជី គឺបានហាមឃាត់ក្រុមហ៊ុនទាំងនេះពីការទិញបច្ចេកវិទ្យាពីសហរដ្ឋ អាមេរិក ដោយគ្មានការអនុញ្ញាតច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោន។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងចំណោមអង្គភាពដែលបានចុះបញ្ជី គឺមានបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រយោធា ចិន (AMMS) និងវិទ្យាស្ថានស្រាវជ្រាវចំនួន 11។ នៅក្នុងការបញ្ចូលទៅក្នុងបញ្ជីសហព័ន្ធដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាល Biden បានអះអាងថា វិទ្យាស្ថានទាំងនេះ “ប្រើប្រាស់ដំណើរការបច្ចេកវិទ្យាជីវសាស្រ្តដើម្បីគាំទ្រដល់យោធាចិន” និងបានបង្កើត “អាវុធគ្រប់គ្រងខួរក្បាល” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top