បរទេស៖ ថ្លែងនៅក្នុងបទសំភាសមួយ កាលពីដើមសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសស៊ីរីលោក Faisal Mekdad បានលើកឡើងថា សហរដ្ឋអាមេរិកបានលួចយក ធនធានធម្មជាតិរបស់ប្រទេស ហើយលើសពីនេះ ថែមទាំងងាកមកដាក់ ទណ្ឌកម្មជាច្រើនទៀតផង។
កងកម្លាំងរបស់សហរដ្ឋអាមេរិក ដែលដែលគាំទ្រកងកម្លាំង ប្រជាធិបតេយ្យស៊ីរីឬ SDF គឺបានបន្តធ្វើការលួចយកប្រេងដែល ជាធនធានមានតម្លៃរបស់ ប្រទេសព្រមទាំងស្រូវសាលី និងកប្បាសផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយរដ្ឋមន្ត្រីរូបនេះ។
លោកបន្តថា៖ SDF ដោយមានការជួយជ្រោមជ្រែង ពីសំណាក់ទ័ពអាមេរិក បានលួចយកជំនួយសម្រាប់ ជនភៀសខ្លួនជាង ៦០០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់ al Hol ដែលស្ថិតនៅភាគខាងឥសាន នៃប្រទេសសីរី។
លើសពីនេះលោក Mekdad បានប្រកាសប្រឆាំងយ៉ាង ដាច់ខាតចំពោះអាមេរិក ដែលបានប្រើប្រាស់ទណ្ឌកម្ម ប្រឆាំងនឹងស៊ីរីហើយថាវា
គឺជាសកម្មភាពខុសច្បាប់ និងមានគោលបំណង ធ្វើឲ្យអស្ថេរភាពនៅក្នុងប្រទេស ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
