ព័ត៌មានអន្តរជាតិ

ប្រទេសថៃ មានអ្នកឆ្លងវីរុសបំលែងថ្មី Omicron ចំនួន ៧៣៩ករណី

បរទេស ៖ អគ្គនាយកផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្ររបស់ប្រទេសថៃ បាននិយាយនៅព្រឹកថ្ងៃពុធថា មានករណីឆ្លងវីរុស បំលែងថ្មីប្រភេទ Omicron ចំនួន ៧៣៩ ដែលបានបញ្ជាក់ ហើយ ៣៤ភាគរយ គឺរកឃើញឆ្លងក្នុងសហគមន៍ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Supakit Sirilak អគ្គនាយកផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្របាននិយាយថា ករណីឆ្លងវីរុស បំលែងថ្មី Omicron កើនឡើង ៤៨៨ នាក់មកពីក្រៅប្រទេស និង ២៥១ ករណី រកឃើញឆ្លងក្នុងស្រុក ។ ប្រទេសថៃ រកឃើញករណីឆ្លង Omicron ចំនួន ៥១៤ ករណី ដែលបានកត់ត្រា កាលពីថ្ងៃអាទិត្យ។

លោកបាននិយាយថា ការឆ្លងមេរោគ Omicron កំពុងកើនឡើង ប៉ុន្តែ ការពាក់ម៉ាស់ ការរក្សាគម្លាត សុវត្ថិភាពសង្គម និងការលាងដៃ នៅតែបង្ហាញថា មានប្រសិទ្ធភាព ក្នុងការការពារការឆ្លងមេរោគ ពីគ្រប់ទម្រង់នៃ Covid-19 ៕ប្រែសម្រួលៈ ណៃ តុលា

To Top