ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៣,៨៨៩ករណី កាលពីថ្ងៃពុធ ក្នុងនោះ ១៣.៨៧៣ជាករណីឆ្លងក្នុងស្រុក និង១៦ករណី ជាអ្នកនាំចូលពីខាងក្រៅ ។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយ របស់វៀតណាមបានបន្តកត់ត្រា ចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធ ដោយមានចំនួន ១.៧៦៦ករណី...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថា ប្រទេសរុស្សីនឹងបើក សមយុទ្ធយោធាមួយជាមួយ នឹងប្រទេសបេឡារូស នាដើមឆ្នាំក្រោយនេះ។ ថ្លែងនៅក្នុងជំនួបគ្នាមួយ ជាមួយនឹងប្រធានាធិបតីបេឡារូស Alexander Lukashenko លោក Putin បានបញ្ជាក់ ស្វាគមន៍យ៉ាងខ្លាំងចំពោះសំណើ មួយនេះហើយអះអាងថា សមយុទ្ធយោធានេះនឹងអាចធ្វើឡើង នៅអំឡុងខែកុម្ភៈនិងខែមិនា។ សេចក្តីប្រកាសរបស់លោក...
បរទេស៖ របាយការណ៍ដែលទាហានអាមេរិក ចាប់បានអតីតប្រធានាធិបតីអ៊ីរ៉ាក់ Saddam Hussein ខណៈពេលដែលគាត់កំពុង លាក់ខ្លួននៅក្នុងរណ្តៅក្រោមដី គឺជារឿងដែលគេប្រឌិតឡើង។ អ្នកបកប្រែជនជាតិអ៊ីរ៉ាក់ ដែលធ្វើការជាមួយយោធាអាមេរិក នៅពេលនោះបានប្រាប់ Sputnik ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់អ្នកបកប្រែរូបនោះថា «បន្ទាប់ពីការចាប់ខ្លួនគាត់ ស្ថានការណ៍ត្រូវបានប្រឌិតឡើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានអំពាវនាវឲ្យអាជ្ញាធរចិន និងអាជ្ញាធរហុងកុង ឲ្យធ្វើការដោះលែងភ្លាម នូវនិយោជិតកាសែត Stand News ដែលត្រូវបានចាប់ខ្លួន ក្រោយប្រតិបត្តិការឆ្មក់របស់ប៉ូលិស ដែលបានបិទការបោះពុម្ពផ្សាយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងអំពាវនាវឲ្យអាជ្ញាធរ របស់សាធារណរដ្ឋប្រជាមានិតចិន និងហុងកុង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការតែងតាំងលោកស្រី Rina Amiri ជាអតីតទីប្រឹក្សាសន្តិសុខរដ្ឋាភិបាល សហរដ្ឋអាមេរិក ដែលរិះគន់ចំពោះការដកទ័ពអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ឲ្យកាន់តំណែងជាប្រេសិតពិសេស សម្រាប់ស្ត្រី ក្មេងស្រីនិងសិទ្ធិមនុស្ស នៅអាហ្វហ្គានីស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងមានបំណងចង់បាន...
បរទេស៖ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ គឺបានរៀបចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅ នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផលនៃសកម្មភាពបែបនេះ ឬឥទ្ធិពលរបស់វាទៅលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ពិបាកទាយទុកជាមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត Haaretz បានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងការពារអ៊ីស្រាអែល (IDF)...
បរទេស៖មន្ត្រីការទូតជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហភាពអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសមីយ៉ានម៉ា ក្រោយមានអំពើហិង្សាកើនឡើងថ្មីដែលធ្វើឡើងដោយកងទ័ព ហើយក៏កំពុងតែជំរុញឲ្យមានការដាក់បម្រាមមិនឲ្យលក់អាវុធឲ្យប្រទេសនេះផងដែរ។ ទីភ្នាក់ងារមនុស្សធម៌ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មនុស្សជាង៣០នាក់ ដោយរួមមានទាំងស្ត្រីនិងកុមារផងដែរ ត្រូវកងទ័ពសម្លាប់ ហយសាកសពរបស់ពួកគត្រូវបានដុតនៅក្នុងភូមិមួយកន្លែង ក្នុងរដ្ឋ Kayah ប្រទេសមីយ៉ានម៉ា កាលពីសប្ដាហ៍មុន។ យោធារបស់ប្រទេសមីយ៉ានម៉ា បាននិយាយថា ខ្លួនបានបាញ់សម្លាប់ពួកភេរវករមួយក្រុម មកពីកងកម្លាំងប្រឆាំងប្រដាប់អាវុធ...
បរទេស៖ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍នេះបានចូលរួមក្នុងពិធី ចុះហត្ថលេខាជាផ្លុវការដើម្បីអនុម័តកញ្ចប់គម្រោងថវិកា ជាតិដែលមានទំហំរហូ ទៅដល់៥,០២៤ ទ្រីលានប៉េសូឬត្រូវជា៩៨,៤៥ពាន់លានដុល្លារអាមេរិក។ កញ្ចប់ថវិកាជាតិរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២២នេះបានក្លាយទៅជាកញ្ចប់ថវិកាជាតិដែលមានទំហំធំជាងគេបំផុតមួយមិនធ្លាប់មានឡើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍Bទាំងមូលហើយគោលបំណងសំខាន់ដើម្បីធានាដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនចេញពីវិបត្តិកូវីដ។ គេសង្កេតឃើញដែរថាកញ្ចប់ថវិកានេះមានទំហំកើនឡើងប្រមាណជា១១,៥ភាគរយធៀបទៅនឹងកញ្ចប់ថវិកាជាតិដែលហ្វីលីពីនបានបញ្ចេញកាលពីឆ្នាំទៅ។ នៅក្រោយការអនុម័តនេះរួចរាល់ហ្វីលីពីនបានដាក់ក្តីរំពឹងទុកថាសេដ្ឋកិច្ចជាតិនឹងអាចទទួលបានកំណើនប្រមាណជាពី៧ទៅ៩ភាគរយសម្រាប់ឆ្នាំ២០២២និងប្រមាណពី៦ទៅ៧ភាគរយទាំងក្នុងឆ្នាំ២០២៣និងឆ្នាំ២០២៤៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូរបស់ សហរដ្ឋអាមេរិកនៅថ្ងៃនេះបានប្រកាសក្នុងការលប់ចោលនូវព្រឹត្តិការណ៍បាញ់ កាំជ្រួចនៅក្នុងថ្ងៃបុណ្យឆ្លងឆ្នាំថ្មីដើម្បី អាចបញ្ចៀសការជួបជុំគ្នាទ្រង់ទ្រាយធំនិងការធ្វើដំណើរក្នុងពេលដែលអូមីក្រុង កំពុងរីករាលដាលខ្លាំង។ យោងតាមការបញ្ជាក់ដោយមន្ត្រីសុខាភិបាលបានបញ្ជាក់ថាព្រឹត្តិការណ៍នេះនឹងអាចធ្វើឲ្យមានការប្រមូលផ្តុំគ្នារាប់ពាន់នាក់ នៅតំបន់ក្បែរមាត់ទន្លេដែលវា នឹងអាចក្លាយទៅជាព្រឹត្តិការណ៍ចម្លងដ៏ធំមួយនិងធ្វើឲ្យមានការកើនឡើងនៃអ្នកជំងឺនៅតាម មន្ទីរពេទ្យនិងបារម្ភថានឹងអាចធ្វើឲ្យមានបញ្ហាកង្វះខាតបុគ្គលិកពេទ្យនិងសំភារៈផងដែរនៅពេលនោះ។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូបានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនប្រមាណជា ៨៤ភាគរយមកហើយខណៈដែល៥៥ភាគរយបានទទួលវ៉ាក់សាំងលើកទី៣ឬជាវ៉ាក់សាំងជម្រុញរួចរាល់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោធាកូរ៉េខាងត្បូង បានអនុម័តផែនការ អភិវឌ្ឍក្នុងស្រុក និងដាក់ប្រើនូវកូនដ្រូន ឃ្លាំយកការណ៍សម្ងាត់ នៅត្រឹមក្នុងឆ្នាំ២០៣១ ដើម្បីធ្វើកិច្ចការពារ ឲ្យកាន់តែល្អប្រសើរឡើង នូវក្រុមកោះតាមព្រំដែនទឹក ភាគពាយព្យប្រទេស នេះបើយោងតាមការ និយាយឲ្យដឹង ពីទីភ្នាក់ងារទិញអាវុធរដ្ឋ ។ យោងតាមរដ្ឋបាលកម្មវិធីទិញការពារជាតិ បានឲ្យដឹងថា គណៈកម្មការលើកកម្ពស់ គម្រោងការពារជាតិ បានធ្វើការ គាំទ្រ...