ហាណូយ៖ រដ្ឋាភិបាលវៀតណាម បានអនុម័តការបន្តជើងហោះហើរ ពាណិជ្ជកម្ម ទៀងទាត់រវាងប្រទេសវៀតណាម និងគោលដៅអន្តរជាតិ ដែលមានសុវត្ថិភាពខ្ពស់ពីជំងឺកូវីដ-១០ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន វៀតណាម បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យោងតាមការជូនដំណឹងចុងក្រោយ របស់ការិយាល័យ រដ្ឋាភិបាលវៀតណាម គោលដៅទេសចរណ៍ ទាំងនោះរួម មាននៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ថៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាដ៏មានអំណោយផលល្អ ជាមួយសមភាគី មកពីប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំង រួមមានទំាងការពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ នេះបើតាមសម្តីមន្ត្រីនាំពាក្យ ក្រសួងការបរទេសមួយរូប នៅថ្ងៃសៅរ៍។ មន្ត្រីនាំពាក្យរូបនោះ បាននិយាយយ៉ាងដូច្នេះថា “លោករដ្ឋមន្ត្រី Antony Blinken...
បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃសៅរ៍នេះថា ទីក្រុងតេអេរ៉ង់មានភាពហ្មត់ចត់ ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរបស់ខ្លួន ជាមួយនឹងមហាអំណាចពិភពលោក នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន IRNA។ កិច្ចពិភាក្សាគ្នា ដោយប្រយោល រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ បានបន្តឡើងវិញ នៅក្នុងថ្ងៃព្រហស្បតិ៍ នៅរដ្ឋធានីនៃប្រទេសអូទ្រា ហើយមន្ត្រីការទូតមកពីបារាំង...
ហាវ៉ាណា៖ គណៈកម្មាធិការអូឡាំពិកគុយបា (COC) បានថ្កោលទោសការធ្វើនយោបាយនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ នាពេលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពព័ត៌មានពី COC បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយកាសែតកីឡាផ្លូវការ JIT ថា “ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាជាវេទិកានៃសម្ពាធនយោបាយត្រូវតែឈានដល់ទីបញ្ចប់” ។ COC បានឲ្យដឹងថា ការសម្រេចចិត្តរបស់ប្រទេសលោកខាងលិចមួយចំនួនមិនបញ្ជូនបុគ្គលិកការទូតទៅការប្រកួតនេះ ធ្វើឱ្យប៉ះពាល់ដល់គណៈប្រតិភូ និងស្មារតីនៃភាតរភាព និងភាតរភាពនៃព្រឹត្តិការណ៍នេះ ដោយអំពាវនាវឱ្យរក្សាសារសន្តិភាព និងតម្លៃនៃអូឡាំពិក។...
ប៉េកាំង៖ អ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ បានព្យាយាមរារាំងលទ្ធិប្រជាធិបតេយ្យ ក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ ញុះញង់ឱ្យមានការបែងចែក និងការប្រឈមមុខគ្នា និងធ្វើឱ្យខូចប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាស្នូល និងសណ្តាប់ធ្នាប់អន្តរជាតិ ក្រោមការដឹកនាំរបស់ខ្លួន នេះ បើ តាម អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ ទីក្រុងញ៉ូដេលីរបស់ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ បានកត់ត្រាករណីទី២ នៃប្រភេទវីរុស Omicron ដែលបង្កជំងឺកូវីដ-១៩ ដែលបានមកពីប្រទេសហ្ស៊ីមបាវ៉េ ។ នេះបើតាមការបញ្ជាក់ របស់នាយកដ្ឋានសុខាភិបាល របស់ទីក្រុងញ៉ូដេលី បានឲ្យដឹងដូច្នេះ ។ បើយោងតាមប្រវត្តិ ធ្វើដំណើររបស់អ្នកជំងឺ គាត់បានធ្វើដំណើរ...
នៅយុគ្គសម័យថ្មីនេះ សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យុទ្ធសាស្ត្រ ចាស់ដដែលក្នុងការជាន់ពន្លិចប្រទេសដែលជាគូប្រជែង ឥទ្ធិពលរបស់ខ្លួន ដោយរុញច្រានប្រទេស ក្នុងតំបន់គូប្រជែងអោយប្រឈមមុខជំនួសសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្របំបែកម្លាំង ។ ចាប់តាំងពីរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតមកដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកប្រទេសចិនជាគូប្រជែងដ៏គ្រោះថ្នាក់ និងមានរយៈពេលយូរ សម្រាប់សហរដ្ឋអាមេរិក ។...
អាមេរិក ប្រឈមនឹងការបែកបាក់ផ្ទៃក្នុង យ៉ាងធ្ងន់ធ្ងរhttps://dap-news.com/international/2021/12/06/203960/ លោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី លោក Win Myint ត្រូវតុលាការកាត់ទោស ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ៤ឆ្នាំhttps://dap-news.com/international/2021/12/06/204273/ សេតវិមាន នឹងប្រកាសអំពីការធ្វើពហិការ ផ្នែកការទូត នៅក្នុងព្រឹត្តិការណ៍កីឡារដូវរងារ ឆ្នាំ២០២២ នៅទីក្រុង ប៉េកាំងhttps://dap-news.com/international/2021/12/06/204255/ របាយការណ៍...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្របានប្រកាសថា នឹងដកបទបញ្ជាឲ្យស្នាក់នៅផ្ទះ សម្រាប់ក្រុងចំនួន ៨បន្ថែមទៀត ខណៈពេលថ្មីៗនេះមានការឆ្លងមេរោគកូវីដ-១៩ មានចំនួនតិចទៅៗ នៅតាមក្រុងនីមួយៗ ។ សេចក្តីប្រកាសបានដាក់ថា ការបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ នឹងត្រូវដកចេញនៅតាម ទីប្រជុំជនក្នុងតំបន់ Magway, Kachin, Chin,...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ថា ចំនួនអ្នកឆ្លងកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៤,៦៨២,៧៣៦នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលករណីថ្មីមានចំនួន ៧.៩៩២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅទូទាំងប្រទេស ។ ក្រៅពីនេះ អ្នកស្លាប់ចំនួន ៣៩៣នាក់ ដោយសារជំងឺរាតត្បាត ចាប់តាំងពីព្រឹកថ្ងៃសុក្រ បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់...