បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃអាទិត្យថា ប្រសិនបើណាតូ មិនផ្តល់ការធានារួម ឈប់ដាក់ពង្រាយយោធា នៅក្នុងតំបន់អឺរ៉ុបខាងកើត និងរារាំងមិនឲ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការ សម្ពន្ធមិត្តយោធាទេនោះ លោកនឹងបង្ខំចិត្តពិចារណាជម្រើសផ្សេងៗ ដោយរួមទាំងការឆ្លើយតបយោធាផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែធ្នូ...
បរទេស៖ រដ្ឋាភិបាល របស់ប្រទេសអ៊ីស្រាអែល នៅពេលថ្មីៗនេះ បានអនុម័តផែនការ អភិវឌ្ឍលើតំបន់ Golan Heights និងបង្កើនចំនួនប្រជាជនទ្វេដង នៅក្នុងតំបន់នោះ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ ផែនការមានទំហំទឹកប្រាក់ ៣១៧លានដុល្លារនេះ ស្វះស្វែងធ្វើការកសាង លំនៅស្ថានថ្មីរាប់ពាន់...
បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយថា កិច្ចពិភាក្សាដែលគ្រោងបន្ត ធ្វើឲ្យនៅថ្ងៃចន្ទក្នុងទីក្រុងវីយែន គួរតែផ្តោតលើការ លើកលែងទណ្ឌកម្ម ដែលបានដាក់លើ សាធារណរដ្ឋឥស្លាម និងធានាថា សហរដ្ឋអាមេរិក នឹងវិលត្រឡប់ចូល ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែ វិញ។ កិច្ចចរចាគ្នា ដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែ អ៊ីរ៉ង់ ឆ្នាំ២០១៥ បានបន្តជាថ្មីនៅក្នុងខែវិច្ឆិកា...
បរទេស៖ ប្រសិតពិសេស អង្គការសហប្រជាជាតិថ្មី ប្រចាំនៅប្រទេសមីយ៉ានម៉ា បាននិយាយនៅថ្ងៃចន្ទថា លោកស្រី មានក្តីព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សា កំពុងតែកើនកម្តៅឡើង នៅក្នុងប្រទេសនេះ និងបានស្នើឲ្យមាន បទឈប់បាញ់គ្នា ក្នុងឆ្នាំថ្មី រវាងយោធា និងក្រុមប្រឆាំង។ ប្រេសិតពិសេស លោកស្រី Noeleen Heyzer គឺមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះអំពើហិង្សា ដែលកំពុងតែបន្តកើនឡើង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានននិយាយប្រាប់ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា ការឆ្លើយតបនៃប្រទេសរបស់លោក អាចនឹងមានការប្រែប្រួល ប្រសិនបើសហរដ្ឋអាមេរិក និងអង្គការសម្ពន្ធមិត្តយោធាណា បដិសេធមិនបង្កើតការធានាសន្តិសុខ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រុស្ស៊ី ឈ្មោះ TASS បានឲ្យដឹងថា នៅក្នុងអំឡុងកិច្ចសម្ភាសន៍មួយ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋនៃប្រទេស វេណេស៊ុយអេឡា PDVSA បានអះអាងថា ខ្លួនអាចផលិតប្រេងឆៅ បានរហូតទៅដល់ ១លានបារ៉ែល ក្នុងមួយថ្ងៃ នៅត្រឹមចុងឆ្នាំ២០២១នេះ ពោលគឺកើនឡើងដល់ទៅទ្វេដង ពីទំហំដែលធ្វើបានកាលពីឆ្នាំទៅ។ តួលេខនេះត្រូវបានគេមើលឃើញថា បានកើនឡើងទោះបីជា បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងទទួលបានទណ្ឌកម្មជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅ វេណេស៊ុយអេឡាបានបញ្ជាក់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ CGTN បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានប្រកាសដាក់បម្រាម ចំពោះអ្នកដំណើរទាំងឡាយណា ដែលធ្វើដំណើរមកពី បណ្តាប្រទេសដូចជា អង់គ្លេស បារាំង នរវេស និងដាណឺម៉ាកផង ជាផ្នែកមួយនៃកិច្ចខិតខំទប់ស្កាត់ មិនឲ្យមានករណីរីករាលដាល មេរោគថ្មីអូមីក្រុងនៅក្នុងប្រទេស។ សេចក្តីប្រកាសបម្រាមនេះ បានធ្វើឡើងនៅតាមកញ្ចក់ ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលរដ្ឋាភិបាល បានប្រកាសដោយប្តេជ្ញាចិត្ត ក្នុងការត្រៀមខ្លួនប្រយុទ្ធប្រឆាំង...
សិង្ហបុរី៖ ក្រសួងសុខាភិបាលសឹង្ហបុរី (MOH)បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកធ្វើការដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ នឹងមិនត្រូវបានអនុញ្ញាតឱ្យ ត្រឡប់ចូលទៅកន្លែងធ្វើការវិញទេ ចាប់ពីថ្ងៃទី ១៥ ខែមករា តទៅ បើទោះជាពួកគេទទួលបានលទ្ធផលតេស្តមុនព្រឹត្តិការណ៍ (PET) អវិជ្ជមានក៏ដោយ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងបាននិយាយកាលពីខែតុលាថា អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារវីរុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលកន្លែងធ្វើការឡើយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេសនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសរុស្សីនឹងបន្តផ្តល់ជំនួយយោធា ទៅដល់ប្រទេសម៉ាលីដដែលទោះបីជាកំពុងទទួលបានពាក្ យរិះគន់ធ្ងន់ធ្ងរពីសំណាក់បណ្តាប្រទេសលោកខាងលិចក្តី។ ប្រទេសដែលមានរួមដូចជាប្រទេសបារាំងកាណាដា និងប្រទេសអ៊ឺរ៉ុប១៣ ផ្សេងទៀតកាលពីសប្តាហ៍មុនបានប្រកាសថ្កោលទោសយ៉ាង ខ្លាំងចំពោះរដ្ឋាភិបាលក្រុងមូស្គូដែលបានជួយសម្របសម្រួល ដល់ក្រុមយោធាឯកជនពីក្រុមដែលមានការគាំទ្រ ដោយរុស្សីមានឈ្មោះថា Wagner ទៅឲ្យប្រទេសម៉ាលី។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលនៃប្រទេសម៉ាលី បានធ្វើការបដិសេធដាច់ខាតថា មិនបានប្រើប្រាស់វត្តមានរបស់ យោធាឯកជនរបស់រុស្សីឡើយប៉ុន្តែអះអាងថា ពិតជាមានវត្តមានរបស់ក្រុមគ្រូបណ្តុះបណ្តាលរុស្សី នៅក្នុងប្រទេសប៉ុន្តែស្ថិតនៅក្នុងផ្នែក មួយនៃកិច្ចព្រមព្រៀងទ្វេភាគីប៉ុណ្ណោះ នៃប្រទេសទាំងពីរម៉ាលីនិងរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ អាជ្ញាធររបស់ប្រទេសប្រេស៊ីល បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុករដ្ឋ Bahia របស់ប្រទេសប្រេស៊ីល ចាប់តាំងពីខែវិច្ឆិកា បានកើនឡើងដល់ ១៨នាក់ គិតត្រឹមថ្ងៃអាទិត្យ ចំពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យមនុស្ស ៣៥ ០០០នាក់ បានផ្លាស់ទីលំនៅ។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា...