បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ថ្លែងនៅក្នុងព្រឹត្តិការណ៍ខួបអនុស្សាវរីយ នៃការឡើងកាន់អំណាច គម្រប់ខួប១០ឆ្នាំ ដោយលើកឡើង តែបញ្ហាសំខាន់ ដូចជាសេដ្ឋកិច្ចនិងការបង្កើនកម្រិតជីវភាព រស់នៅរបស់ពលរដ្ឋប៉ុណ្ណោះ។
កូរ៉េខាងជើងត្រូវបានគេដឹងថា ជាប្រទេសដែលបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក ក្នុងពេលវិបត្តិកូវីដដែល ជាមូលហេតុបណ្តាឲ្យប្រទេសកំពុងជួបប្រទះ នូវបញ្ហាខ្វះខាតម្ហូបអាហារយ៉ាងធ្ងន់ធ្ងរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នៅក្នុងពិធីថ្លែងការណ៍របស់លោក Kim ទៅកាន់អំណាចរបស់លោកលើកនេះនោះ គឺមិនមានការលើកឡើង ពីបញ្ហានុយក្លេអ៊ែរ ឬសូម្បីតែបញ្ហាជាមួយនឹងអាមេរិក និងកូរ៉េខាងត្បូងក្តី។
លោក Kim បានបន្តបញ្ជាក់ថា កិច្ចការងារក្នុងការបង្កើន ការអភិវឌ្ឍប្រទេស និងការបង្កើនភាពល្អប្រសើរ នៃស្តង់ដារស់នៅរបស់ពលរដ្ឋគឺជាកិច្ចការងារអទិភាពបំផុត របស់កូរ៉េខាងជើង៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
