បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់អ៊ុយក្រែន នៅសប្តាហ៍នេះ បានធ្វើការព្រមានថា បរាជ័យក្នុងការផ្គត់ផ្គង់ និងគាំទ្រសព្វាវុធ ដល់ប្រទេសរបស់ខ្លួន ពីសំណាក់ប្រទេស អាល្លឺម៉ង់ វានឹងផ្តល់ផលលំបាក ជាបន្តបន្ទាប់ព្រម ទាំងបញ្ហា ធ្ងន់ធ្ងរដល់ទំនាក់ទំនង ទ្វេភាគីផងដែរ។
អគ្គរដ្ឋទូតរបស់ អ៊ុយក្រែនប្រចាំ នៅក្នុងទីក្រុងប៊ែរឡាំង បានធ្វើការអះអាងថា អាល្លឺម៉ង់មានទំនួលខុសត្រូវ ប្រកបដោយសមធម៍ សម្រាប់អនាគត របស់អ៊ុយក្រែន នៅពេលនេះ ដូចនេះវា គឺជាកាតព្វកិច្ច របស់រដ្ឋាភិបាល ក្រុងប៊ែរឡាំង ក្នុងការសម្រេចចិត្តលក់អាវុធ មកឲ្យអ៊ុយក្រែន ដែលអាចយកមកប្រើប្រាស់ ក្នុងការការពារខ្លួនចេញពីប្រទេសរុស្សី ។
ថ្លែងនៅក្នុងបទសំភាសមួយ នឹងបណ្តាញសារព័ត៌មាន Funke media group លោក Andrey Melnik បានបញ្ជាក់បែបនេះថា ពួកយើងបានអំពាវនាវឲ្យអាល្លឺម៉ង់ ក្នុងការ សម្រេចចិត្តនិងប្តូរ ចិត្តឡើងវិញ ក្នុងការលក់សព្វាវុធ ទៅតាមផែនការ របស់អ៊ុយក្រែន ដែលវាគឺជាសិទ្ធការពារខ្លួន របស់អ៊ុយក្រែន ។
គួរឲ្យដឹងដែរថាមក ដល់បច្ចុប្បន្ននេះអាល្លឺម៉ង់ មិន ដែលធ្លាប់ធ្វើការផ្គត់ផ្គង់ អាវុធទៅឲ្យប្រទេសទាំងឡាយណា ដែលជាទីកន្លែងកំពុងមានជម្លោះ ដោយយោធានោះឡើយ ដែលមានន័យថាអ៊ុយក្រែន គឺ ជាមិនមាន សិទ្ធគ្រប់គ្រាន់ សម្រាប់ការស្នើសុំ ទិញនោះទេពីព្រោះថា ជម្លោះនៅភាគខាងកើត ប្រទេស បានចាប់ផ្តើមឡើង តាំងតែពីឆ្នាំ២០១៤ ហើយមានមនុស្សរាប់ពាន់នាក់ មកហើយដែលបានបាត់បង់ជីវិត ៕
ប្រែសម្រួល៖ស៊ុនលី