ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យវិញ ហើយ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា វិទ្យាស្ថានផ្នែកបេះដូងជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាយុ៩៦ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីដំណើរការព្យាបាល ដោយជោគជ័យ ។

វិទ្យាស្ថានខាងលើ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គាត់នឹងបន្តដំណើរការព្យាបាល និងឲ្យធូរស្បើយវិញនៅផ្ទះ” ។

វិទ្យាស្ថាននេះមិនបានបញ្ជាក់ ថាតើ លោក Mahathir ដែលមានប្រវត្តិមានបញ្ហាបេះដូង បានឆ្លងកាត់នីតិវិធីបែបណានោះទេ ។ លោក Mahathir ជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៨១ដល់២០០៣ ហើយកាន់តំណែងកំពូលម្តងទៀត ពីឆ្នាំ២០១៨ដល់២០២០ ។

បុរសដែលមានវ័យចំណាស់ នៅតែជាតំណាងរាស្រ្តដ៏សកម្ម ត្រូវបានគេអនុញ្ញាត ឱ្យចូលក្នុងវិទ្យាស្ថាន កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាលើកទី២ក្នុងរយៈពេលជាច្រើនខែ ដែលគាត់បានសម្រាកនៅមន្ទីរពេទ្យ ។

គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១៦ ខែធ្នូ មុនពេលគាត់ចេញពីមន្ទីរ ពេទ្យមួយសប្ដាហ៍ក្រោយមក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top