ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជាង១០នាក់ ដោយសារអគ្គីភ័យ ឆាបឆេះអគារលំនៅដ្ឋាន ២០ជាន់ នៅក្រុងបុមបៃ ប្រទេសឥណ្ឌា

បុមបៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និងជាង១៥នាក់រងរបួស នៅគ្រាដែលអគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារលំនៅដ្ឋាន ជាច្រើនជាន់មមួយកន្លែង ក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃសៅរ៍នេះ ។

រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង បានប្រញាប់ប្រញាល់មកពន្លត់អណ្តាតភ្លើង និងជួយសង្គ្រោះអ្នកស្រុករាប់រយនាក់ ចេញពីអគារ២០ជាន់ នៅចំកណ្តាលនៃទីក្រុងបុមបៃ ។

វីដេអូពីកន្លែងកើតហេតុបានបង្ហាញ ពីផ្សែងដ៏ធំពេញផ្ទៃមេឃ ដោយមានអណ្តាតភ្លើងចេញពីជាន់ទី១៨នៃអគារ ។

លោក Kishori Pednekar អភិបាលក្រុង បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuter “ភ្លើងបានរលត់ ហើយមនុស្សត្រូវបានជួយសង្គ្រោះ”  ដោយបន្ថែមថា មូលហេតុនៃការឆេះនេះ មិនទាន់ដឹងនៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top