ព័ត៌មានអន្តរជាតិ

នៅលើក្តាអុក នយោបាយអន្តរជាតិ មានតែមនុស្សបីនាក់លេង គឺ អាមេរិក រុស្សីនិងចិន រហូតដល់ថ្ងៃនេះ!

ប្រវត្តិសាស្ត្រលើសកលលោក នាសហសមយ័ បានបញ្ជាក់ឱ្យឃើញ យ៉ាងច្បាស់ថាការចងសម្ព័ពន្ធភាពជាយោធា នឹងធ្វើឱ្យមានការផ្លាស់ប្តូរប្រែប្រួលសភាពការ ណ៏នៅលើពិភពលោក ។  

ក្នុងសង្គ្រាមលោកលើកទីពីរ( 1939-1945 ) និងសង្គ្រាម ត្រជាក់ សុទ្ធតែមានការពាក់ពន្ធ័ទៅនឹមហាអំណាច ទាំងបីនេះ អាមេរិក រុស្សី និង ចិន ទាំងអស់។ បច្ចុប្បន្នប្រទេសបី នេះនៅតែបន្តគ្រប់គ្រង់ និងចាត់ចែងពិភពលោកដដែល។  

សង្រ្គាមលោកទីពីរ ទើបនិងចប់បានពីរឆ្នាំ ពិភពលោកស្រាប់តែផ្ទុះទ្បើងនៅសង្រ្គាម មនោគមវិជ្ជា ដោយម្ខាងជា មូលធននិយម និងម្ខាងទៀតជាសង្គមនិយម ដែលសង្រ្គាមមួយនេះ បានដុតឆេះប្រទេសជាច្រើនមាន ភាពធ្ងន់ធ្ងរជាងការរត់ប្រណាំង អាវុធបរិមាណូទៅទៀត។ ពិសេស ភាពតានតឹងប្រឈមមុខ ដាក់គ្នារវាង សហរដ្នអាមេរិកនិងសហភាពសូវៀតនោះ ។ លទ្ធផលនៃការដណ្តើមឧត្តមភាពនេះ នាំដល់ការ កកើតទ្បើងនៅបក្សសម្ព័ន្ធយោធា ពីរគឺNATO និងWarsovie នោះ។  ហើយដើម្បីដណ្តើម បានអំណាចដោយ មិនចាំបាច់ប្រើប្រាស់អាវុធច្រើននោះទាំង រុស្សី ទាំង ចិនប្រជាមានិតបានជំរុញការកសាង ចលនាកម្មុយនិស្តអន្តរជាតិ ដោយសកម្មភាពយោធា សង្គ្រាមប្រជាជន និងសង្រ្គាមតស៊ូវណ្ណៈបង្កើត ទៅជាសង្គ្រាម មនោគមវិជ្ជាមួយ រីករាលដាលលើពិភពលោក របស់ពេលនោះគួរឱ្យចាប់អារម្មណ៍បំផុតនោះ។  

តែនៅមានប្រទេសធំមួយក្រុមទៀត មិនព្រមដាក់ខ្លួន អោយនៅក្រោមការដឹងនាំរបស់ សូវៀតនិង ចិនក៏បានរួមគ្នាបង្កើតទ្បើងនៅ អង្គការមួយ ដែលមានឈ្មោះហៅថាចលនា មិនចូលបក្សសម្ព័ន្ធ នាឆ្នាំ១៩៥៥ ដោយមាន ១២០ សមាជិក និង ប្រទេសសង្កេតការណ៍ ១៧តំណាងឱ្យ២ភាគ៣ នៃ សមាជិករបស់ UN ស្មើនិង ប្រជាជនលើពិភពលោក ៥៥ % ។ 

ជាការពិតអង្គការនេះ មានចរិតនយោបាយលំអៀង មករកនិន្នាកាលចំរើននិយម ជិតទៅរបបសង្គមនិយម ច្រើនជាងពួកចក្រពត្តិនិយម ដោយមិនពេញចិត្តច្រើនទៅនឹង គោលនយោបាយរបស់ មន្ទីរ Pentagon និង ពួក CIA ដែលដើរកកូរពេញក្នុងតំបន់នោះ ! 

មានដំណាក់ការមួយ ភាពតានតឹងរវាង អាមេរិក និង សូវៀត បិះនាំដល់ការផ្ទុះអាវុធ នុយក្លែអែរទើប បង្ខំឱ្យអាមេរិក ចាប់លេង សន្លឹក បៀរចិនក្រោមរូបមន្ត សំរួលចិនបន្តឹងសូវៀត ។  បន្ទាប់មកក្នុងអំណាចរបស់ Trump អាមេរិក ចាប់លេងសន្លឹកបៀរ រុស្សី ម្តងវិញដោយ បន្ធូរបន្ថយ ជាមួយរុស្សី តែបង្កើនភាព តានតឹងជាមួយចិន ទើបនាំឱ្យមានការ កាន់កាប់ Crimea និង ការ មិនរាថយរបស់ចិន លើសមុទ្រចិនខាងត្បូងនោះ។  

សង្គ្រាមលើកនេះនិងពុំមានអ្នកចាញ់ ហើយ ក៏ពុំមានអ្នកឈ្នះដោយបច្ចប្បន្ន អាមរិក មានអាវុធ បរិមាណូ ប្រមាណ១៨០០ដើម រុស្សីមាន ប្រមាណ១៦០០ដើម ចិនមានប្រមាណ៣៥០ដើម បារាំងមានប្រមាណ២៩០ដើម អង្គគ្លេសមានប្រមាណ ២២៥ដើម ប៉ាគីស្ថានមានប្រហែល ១៦៥ដើម ឥណ្ឌាមានប្រហែល១៧០ដើម អ៊ីស្រាអែល មានប្រហែល៩០ដើម  និងកូរ៉េខាងជើង មានប្រហែល៤៥ដើមនោះ ។  

តាមការទាយទស្សន៏ របស់ពួកអ្នកយោធានិយម និយាយថា បើសង្រ្គាមលោកលើកទី៣ ផ្ទុះហើយមានការ ប្រើប្រាស់អាវុធនុយក្លែអែរនោះ នឹងធ្វើឱ្យសំបកផែនដីនេះ ហែកទៅជាពីរ ដោយកម្លាំងអាវុធ បរិមាណូ។ មហាអំណាចទាំងបី នេះ យល់ណាស់ទៅដែល អ្វីជាផលវិបាកមកពីសង្រ្គាមនោះ។ 

ដូច្នោះពួកគេនឹងបន្តការធ្វើ សម្បទាននយោបាយ ដាក់គ្នាដើម្បីបន្តកាន់កាប់បែងចែង ពិភពលោកទៅតាមផល ប្រយោជន៏ និង តំបន់។

សង្គ្រាមដាច់ខាត នឹងមិនកើតទ្បើងនៅ អឺរ៉ុបខាងកើត នៅ Ukraine នៅ តៃវ៉ាន់ ឬ លើសមុទ្រចិនខាងត្បូងនោះទេ គ្រាន់តែជាការសាកល្បងសាច់ដុំ ដើម្បីបន្តបែងចែក ពិភពលោកយើងវិញ ស្របតាមផលប្រយោជន៏ ក្នុងតំបន់ដែលខ្លួនបាន ត្រួតត្រាកាន់កាប់នោះ តែសូមកុំមើលស្រាលសភាពការណ៏ ដោយសភាពការណ៏ពេលនេះ អាចមានការផ្ទុះសង្គ្រាម តែសង្រ្គាមនោះ មានលក្ខណៈ ជាតំបន់ក្នុងរូបភាព ជា proxy warទៅវិញ។

ដោយៈ លោក ហើស សិរីធន់ អតីតអ្នកការទូត

To Top