ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការលុកលុយកងទ័ព អាកាសចិនលើតៃវ៉ាន់ គ្មានប្រយោជន៍ដល់សន្តិភាព

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានមានប្រសាសន៍នៅថ្ងៃពុធនេះថា ការលុកលុយទៅលើតំបន់កំណត់ ការពារដែនអាកាសរបស់តៃវ៉ាន់ ធ្វើឡើងដោយកងទ័ពអាកាសចិន គឺមិនមានផលប្រយោជន៍ចំពោះ សន្តិភាពនិងស្ថិរភាព នៅក្នុងតំបន់នោះទេ។

លោកបាននិយាយ ប្រាប់រដ្ឋសភាយ៉ាងដូច្នេះថា “ការហោះហើរយោធាចិន ដែលបានកើតមានឡើងនៅជិតតៃវ៉ាន់ ក្នុងពេលប៉ុន្មានថ្មីៗនេះ គឺមានផលប្រយោជន៍ចំពោះ សន្តិភាពនិងស្ថរិភាព នៅក្នុងតំបន់នោះឡើយ ហើយអ្វីដែលយើងត្រូវការនោះ គឺសន្ធិសញ្ញាសន្តិភាព និងកិច្ចពិភាក្សាដ៏មាន អំណោយផលដោយប្រជាជន នៅទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់”។

កោះតៃវ៉ាន់ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ បានធ្វើការតវ៉ាអស់រយៈពេល ជាងមួយឆ្នាំហើយ អំពីបេសកកម្មដដែលៗ ធ្វើឡើងកងទ័ពអាកាសចិន ហើយវាបានរាយការណ៍ ពីការលុកលុយដ៏ធំបំផុត កាលពីថ្ងៃអាទិត្យ គិតចាប់តាំងពីខែតុលាមក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top