ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ស្នើឲ្យបើកកិច្ច ប្រជុំក្រុមប្រឹក្សា សន្តិសុខយូអីន ស្តីពីការគម្រាក របស់រុស្ស៊ី ចំពោះអ៊ុយក្រែន

បរទេស ៖ សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានអំពាវនាវ ឲ្យបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាគ្នា អំពីការគម្រាមកំហែង របស់ប្រទេស រុស្ស៊ី ចំពោះប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការ សហប្រជាជាតិ លោក Linda Thomas-Greenfield បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់ដ៏ពេញ លេញរបស់ក្រុមប្រឹក្សាសន្តិសុខ គឺជារឿង ចាំបាច់ក្នុងពេលបច្ចុប្បន្ននេះ ស្តីពីបញ្ហា ស្របពេលដែលប្រទេស ស្នើឲ្យមានកិច្ចពិភាក្សា គ្នា នៅថ្ងៃចន្ទ ជាមួយប្រទេសរស្ស៊ី ដែលត្រៀមធ្វើការឈ្លានពាន ប្រទេសអ៊ុយក្រែន ក្រោយប្រមូលផ្តុំកងទ័ព រាប់ម៉ឺននាក់ នៅតាមព្រំដែនជាប់ អ៊ុយក្រែន ។

លោក Linda Thomas-Greenfield បានមានប្រសាសន៍យ៉ាងដូច្នេះថា “សមាជិកក្រុមប្រឹក្សាសន្តិសុខ ត្រូវតែពិនិត្យមើលឲ្យគ្រប់ជ្រុង ជ្រោយចំបោះការពិត និងពិចារណាអ្វី ដែលជាហានិភ័យ ចំពោះ អ៊ុយក្រែន រុស្ស៊ី អឺរ៉ុប និងចំពោះកាតព្វកិច្ចស្នូល និងគោលការណ៍នៃបទបញ្ជាអន្តរជាតិ ប្រសិនបើរុស្ស៊ីធ្វើការ ឈ្លានពានថែមទៀត ចំពោះអ៊ុយក្រែន” ។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេស រុស្ស៊ី ក្លាយជាសាមជិកកាន់សិទ្ធិវេតូ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិមក ក្រុមនេះមិនអាចចាត់វិធានការ ណាមួយ ក្នុងកិច្ចប្រជុំរបស់ខ្លួនពីមុនៗ ស្តីពីភាពតានតឹងនៃបញ្ហាអ៊ុយក្រែន នោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top