ព័ត៌មានអន្តរជាតិ

តួកគី និងអ៊ីស្រាអ៊ែល អាចសហការ ក្នុងការនាំចេញហ្គាស ទៅអឺរ៉ុបបាន

បរទេស៖ ប្រធានាធិបតីតួកគីលោក Tayyip Erdogan កាលពីថ្ងៃសុក្របានធ្វើការលើកឡើងថា ប្រទេសតួកគី និងអ៊ីស្រាអ៊ែល គឺពិតជាអាចធ្វើការជាមួយគ្នា ក្នុងការផ្គត់ផ្គត់ថាមពលហ្គាស ទៅឲ្យអឺរ៉ុបបាន នាពេលខាងមុខ។

លោកប្រធានាធិបតីបានបន្ថែមទៀត ជាផ្នែកមួយនៃផែនការតំណាង នៃប្រទេសទាំងពីរ នឹងមានជំនួបគ្នាមួយស្តីអំ ពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យថាមពល ដែលគ្រោងនឹងប្រព្រឹត្តទៅ នាខែមិនាខាងមុខនេះហើយ។

ទោះបីជាយ៉ាងណាក្តី តួកគីនិងអ៊ីស្រាអ៊ែលកន្លងមកនេះ មានទំនាក៉ទំនង មិនសូវជាល្អនឹងគ្នាប៉ុន្មានឡើយ ដោយបានថែមទាំងធ្វើការដកទូតរៀងខ្លួន រួចមកហើយតាំងតែពីឆ្នាំ២០១៨ហើយភាពតានតឹង នៅតែបន្តកើតមាននៅឡើយ ជាពិសេសបញ្ហាគោលនយោបាយ របស់អ៊ីស្រាអ៊ែល ចំពោះជនប៉ាឡេស្ទីន។

តួកគីបានព្យាយាមកសាងទំនាក៉ទំនងនេះឡើងវិញ ដោយក្នុងនោះជាក់ស្តែង កាលពិឆ្នាំ២០២០ហើយកាលពីពេលថ្មីនេះ ប្រធានាធិបតីតួកគី ក៏បានបញ្ជាក់ច្បាស់ អំពីដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកប្រធានាធិបតីអ៊ីស្រាអ៊ែល លោក Isaac Herzog ផងដែរមកកាន់ប្រទេសតួកគី នាខែមិនាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top