ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសដោះលែង អ្នកទោសចំនួន៨១៤នាក់ ឲ្យមានសេរីភាពវិញ ដើម្បីប្រារព្ធពិធីសហជីព

រ៉ងហ្គូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចនៅថ្ងៃសៅរ៍ ដើម្បីលើកលែងទោសអ្នកទោស មីយ៉ាន់ម៉ាចំនួន៨១៤នាក់ និងអ្នកទោសបរទេស៧នាក់ ដើម្បីប្រារព្ធទិវាសហជីព ហៅថា Diamond Jubilee នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានផ្សាយយ៉ាងដូច្នេះ ។

ក្រុមប្រឹក្សារដ្ឋក៏បាន បិទសំណុំរឿងប្រឆាំងនឹងសមាជិក ចំនួន៤៦នាក់ និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងកងទ័ព Arakan ដែលនៅតែត្រូវបានកាត់ទោស នៅក្នុងតុលាការផ្សេងៗក្នុងប្រទេស ។

ក្រុមប្រឹក្សាបានលើកឡើងថា ការលើកលែងទោសនេះគឺដើម្បីប្រារព្ធទិវាសហជីព Diamond Jubilee និងបង្កើតមូលដ្ឋាន មនុស្សធម៌ ក៏ដូចជាទិដ្ឋភាព នៃទំនាក់ទំនងរវាងប្រទេសរៀងៗខ្លួន និងមីយ៉ាន់ម៉ា ខណៈដែលការបង្កើតរដ្ឋប្រជាធិបតេយ្យថ្មីមួយ ជាមួយនឹងសន្តិភាព ការអភិវឌ្ឍន៍ និងវិន័យ ។

យោងតាមដីកាលើកលែងទោស ដាច់ដោយឡែក ទោស សម្រាប់លោកស្រី Nang Khin Htwe Myint អតីតនាយករដ្ឋមន្ត្រីរដ្ឋ Kayin ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានកាត់បន្ថយពាក់កណ្តាល នៅក្រោមមាត្រា៤០១(1) នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

ស្ថានភាពនៃភាពអាសន្នត្រូវបានបន្តរយៈពេល៦ ខែបន្ថែមទៀតនៅត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការប្រកាស ជាលើកដំបូងរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយអំណាចរដ្ឋត្រូវបានផ្ទេរ ទៅអគ្គមេបញ្ជាការ នៃសេវាកម្មការពារជាតិ ឧត្តមសេនីយ៍ Min Aung Hlaing ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top