រីយ៉ូ ៖ ក្រុមប្រឹក្សាជាតិ នៃលេខាធិការដ្ឋាន សុខាភិបាល ប្រេស៊ីល បាន ឲ្យដឹងថា ប្រទេស ប្រេស៊ីល បានចុះបញ្ជីការឆ្លង មេរោគ កូវីដ-១៩ ចំនួន ៥៤ ២២០ករណី និង អ្នកស្លាប់ ៣១៤នាក់ ក្នុង រយៈពេល២៤ ម៉ោងចុង ក្រោយដោយនាំឱ្យចំនួន សរុបទូទាំងប្រទេសកើនឡើងដល់២៧ ៤៧៩ ៩៦៣ករណី និងស្លាប់ ៦៣៨ ៣៦២នាក់។
ការផ្លាស់ប្តូរជាមធ្យមរយៈពេល ៧ថ្ងៃការស្លាប់ របស់ប្រទេសប្រេស៊ីល បានឈានដល់ ៨៨១នាក់ ខណៈពេលដែលការឆ្លងប្រចាំថ្ងៃមានចំនួនខ្ពស់រហូតដល់ ១៣៥,២៧៩ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ មនុស្ស ១៥២,៤លាននាក់នៅទូទាំងប្រទេសប្រេស៊ីល ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ហើយ ៥៥,៣លាននាក់ បានទទួលការចាក់ថ្នាំបង្ការ យ៉ាងហោចណាស់ ១ដូស។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយ សារជំងឺកូវីដ-១៩ ខ្ពស់ជាងគេទីពីរលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងច្រើន ជាងគេលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា៕
ដោយ ឈូក បូរ៉ា