ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ជំរុញការកសាងអេកូឡូស៊ី អរិយធម៌ បង្កើតទីក្រុងបៃតង ដែលបានរៀបចំ ការប្រកួតកីឡា អូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា

“មនុស្សនិងធម្មជាតិ រួមរស់ជាមួយគ្នា”ក្នុងវប្បធម៌ប្រពៃណីរបស់ចិន គឺមានគំនិតអំពីអេកូឡូស៊ីអរិយធម៌ដ៏ជ្រាលជ្រៅ ហើយគំនិតនេះ ក៏បានបង្ហាញនៅត្រង់ទស្សនៈ រៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ពោលគឺ “បៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ” ។

ក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ ក្រុងប៉េកាំង បានអនុវត្តគំនិតអភិវឌ្ឍន៍ថ្មី ដោយគ្រប់ជ្រុងជ្រោយ ដើម្បីបង្ហាញពីរូបភាព របស់ចិនដែលអាចអភិវឌ្ឍន៍ ជានិរន្តរភាពចំពោះ ទូទាំងពិភពលោក ។

១-គំនិតស្តីពីកាបូនទាបនិងបៃតង នឹងបន្តអនុវត្ត នៅទីក្រុងដែលរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក ទាំងរដូវក្តៅនិងរដូវរងា៖ តាមការបញ្ជាក់ឱ្យដឹងថា កំហាប់ភាគល្អិតនិចល PM2.5 នៅឆ្នាំ២០២១ គឺ៣៣មីក្រូក្រាម ក្នុងមួយម៉ែត្រគូប គុណភាពខ្យល់អាកាសឈានដល់ស្តង់ដារ ដោយគ្រប់ជ្រុងជ្រោយ ជាលើកដំបូង ចំនួនថ្ងៃដែលមានធាតុអាកាសល្អប្រសើរ បានឡើងដល់២៨៨ថ្ងៃ ត្រូវជា៧៨.៩ភាគរយក្នុងពេញមួយឆ្នាំ ។

ពេលស្នើសុំរៀបចំ ការប្រកួតកីឡាអូឡាំពិក លើកទី២៩នៅឆ្នាំ២០០១ ប្រទេសចិនបានលើកឡើង គំនិតស្តីពី “ការប្រកួតកីឡាអូឡាំពិកដ៏បៃតង” បន្ទាប់មកបានរៀបចំ ការប្រកួតកីឡាអូឡាំពិក ដ៏បៃតងយ៉ាងឧឡារិក ដោយជោគជ័យនៅឆ្នាំ២០០៨ ហើយនៅឆ្នាំ២០០៩ គំនិតនេះបានក្លាយជាយុទ្ធសាស្ត្រ “ទីក្រុងប៉េកាំងដ៏បៃតង”ព្រមទាំងអនុវត្តជាប់រហូតមក ។ អេកូឡូស៊ី-អរិយធម៌បានក្លាយជា “នាមកាត”ថ្មីរបស់ទីក្រុងនេះ ។

២-ឆ្នាំនេះបរិមាណប្រើប្រាស់ទឹក ដែលកកើតឡើងវិញ នៅក្រុងប៉េកាំង នឹងកើនឡើង១០ភាគរយ ការរៀបចំធ្វើការប្រកួតកីឡាអូឡាំពិក រដូវរងា ជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញក្រុងប៉េកាំង ឱ្យការពារធនធានទឹក គ្រប់គ្រងបរិស្ថានទឹក និងកែលម្អប្រព័ន្ធអេកូឡូស៊ីទឹក ។ នៅឆ្នាំ២០២២ ក្រុងប៉េកាំង នឹងជំរុញការការពារ និងកែលម្អប្រព័ន្ធអេកូឡូស៊ី ទន្លេនិងបឹង គ្រប់គ្រងបរិស្ថានអេកូឡូស៊ីទឹកយ៉ាងតឹងរ៉ឹង ជំរុញការបំពេញបន្ថែមទឹកក្នុងអេកូឡូស៊ី ក្នុងន័យស្វែងរកវិធីសាស្ត្រថ្មី សម្រាប់គ្រប់គ្រងទឹក ។

៣-សួនឧទ្យានការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ទាក់ទាញអ្នកក្រុងចំនួន៥សែន៣ម៉ឺននាក់ ទៅទស្សនា តាមដឹង ចាប់តាំងពីបើកសួនឧទ្យាន ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង
កាលពីខែតុលាឆ្នាំទៅមក ប្រហែលមានអ្នកក្រុង ចំនួន៥សែន៣ម៉ឺននាក់ បានទៅទស្សនានៅសួននេះ ។ កាលពីថ្ងៃទី២ខែកុម្ភៈ សកម្មភាពរត់បណ្តាក់ភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២ បានធ្វើឡើងក្នុងសួននេះ អ្នកកាន់ភ្លើងគប់ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ចំនួន៣៧១នាក់ បានរត់បណ្តាក់ភ្លើងគប់ តាមខ្សែផ្លូវប្រកួត ម៉ារ៉ាតុង ក្នុងសួន ក្នុងនោះ បូករួមទាំងការរត់បណ្តាក់ភ្លើងគប់ ក្រោមទឹកជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ផងដែរ ។

៤- កីឡដ្ឋានការប្រកួតកីឡាអូឡាំពិករដូវរងា នៅតំបន់ប្រកួតសង្កាត់ Yanqing ឈានដល់ស្តង់ដារសំណង់ បៃតងផ្កាយបីទាំងស្រុង តាមដឹង កីឡដ្ឋានក្នុងតំបន់ប្រកួតសង្កាត់ Yanqing បានឈានដល់ស្តង់ដារ សំណង់បៃតងផ្កាយបី ទាំងស្រុង ។

ហើយសម្រេចបាននូវការផ្គត់ផ្គង់ ថាមពលអគ្គិសនីបៃតង១០០ភាគរយ ដល់កីឡដ្ឋានជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ការប្រកួតកីឡាអូឡាំពិក ឡានក្រុងថាមពលអ៊ីដ្រូសែន ជាង២០០គ្រឿង បានដាក់ឱ្យប្រើប្រាស់ ក្នុងសេវាកម្មគមនាគមន៍ ក្នុងការប្រកួតកីឡាឡានទាំងនេះ ក៏នឹងក្លាយជាសម្បត្តិបេតិកភណ្ឌ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដ៏បៃតងដើម្បីបន្តបម្រើ ក្នុងគមនាគមន៍ សាធារណៈទីក្រុងដែរ ។

ការជំរុញការផ្លាស់ប្តូររូបមន្ត ទៅជាកាបូនទាបក្នុងវិស័យថាមពល សំណង់ ឧស្សាហកម្មនិងគមនាគមន៍ជាដើម បង្កើនការច្នៃប្រឌិតថ្មី បច្ចេកទេសកាបូនទាបបៃតង ពន្លឿនការកសាងប្រព័ន្ធ គ្រប់គ្រងដោយកាបូនទាប តាមផ្លូវច្បាប់ ទីផ្សារនិងភាពផ្ចិតផ្ចង់។ល។

ក្រុងប៉េកាំង បានបង្ហាញពីរូបភាពរដ្ឋធានី របស់ប្រទេសមហាអំណាច ដែលទទួលខុសត្រូវក្នុងការរួមគ្នាទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុជាសកល ។
សម្បត្តិបេតិកភណ្ឌ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង ដ៏សម្បូរបែបនឹងផ្តល់ផលប្រយោជន៍ ដល់ទីក្រុងនិងប្រជាជន ជាយូរអង្វែង ៕

To Top