ព័ត៌មានអន្តរជាតិ

កាណាដា ប្រកាសបញ្ចប់ការ ដាក់ប្រទេសក្នុងភាពអាសន្ន រយៈពេល ១០ថ្ងៃ

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថានឹងបញ្ចប់ការ ដាក់ប្រទេសក្នុងភាពអាសន្ន ដែលបានអំពាវនាវនៅថ្ងៃទី១៤ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Trudeau បានធ្វើសេចក្តីប្រកាស ដើម្បីបញ្ចប់ការប្រើប្រាស់ច្បាប់ ស្តីពីគ្រាអាសន្ន ដែលត្រូវបានអនុម័ត ដោយសភាកាលពីថ្ងៃចន្ទ។

លោក Trudeau បានលើកឡើងថា “ស្ថានភាពគ្រាអាសន្នភ្លាមៗបានបញ្ចប់” ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្ត ត្រូវបានធ្វើឡើងបន្ទាប់ពីការ ពិចារណាយ៉ាងយកចិត្តទុកដាក់។

ប៉ូលីសសហព័ន្ធ Royal Canadian Mounted Police (RCMP) បានសន្យាថា នឹងនៅតែប្តេជ្ញាធ្វើការ ជាមួយដៃគូអនុវត្តច្បាប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ។

ប្រភពពី RCMP បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍ផ្លូវការមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា “ថ្ងៃនេះការប្រកាសភាពអាសន្ន នៃសណ្តាប់ធ្នាប់សាធារណៈ ក្រោមច្បាប់គ្រាអាសន្នត្រូវបានដកហូត ការលុបចោលភាពអាសន្ន នៃសណ្តាប់ធ្នាប់សាធារណៈ មិនមានអ្វីឆ្ងាយពីការតាំងចិត្តរបស់យើង ក្នុងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងរក្សាសុវត្ថិភាពសហគមន៍” ៕

ដោយ ឈូក បូរ៉ា

To Top