ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ចាប់ផ្ដើមដាក់វិធានការ ពិសេសនៅ តាមព្រំដែនរុស្ស៊ី និងបេឡារុស្សី

គៀវ ៖ ទីភ្នាក់ងារការពារព្រំដែនរដ្ឋ (SBGS) នៃប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានដាក់វិធានការពិសេស នៅក្នុងតំបន់ជាប់ព្រំដែនរុស្ស៊ី បេឡារុស្ស និងអ្នកដែលចូលទៅកាន់ដែនសមុទ្រ ។

វិធានការនេះរួមមានការ កំណត់ចលនារបស់យានឯកជន និងឧបករណ៍អណ្តែតទឹក ការហោះហើរ នៃយន្តហោះធុនស្រាល និងយានអវកាសគ្មាន មនុស្សបើក ក៏ដូចជាការរឹតបន្តឹងលើការថត និងថតរូបវត្ថុមួយចំនួន នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅលើគេហទំព័រ SBGS ។

ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ របស់អ៊ុយក្រែន បានស្នើថា សភាគួរតែដាក់ប្រទេស ក្នុងភាពអាសន្ន ក្នុងប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងកំពុង បន្តកើនឡើងជាមួយរុស្ស៊ី ។

ប្រសិនបើសភាអនុម័តវិធានការនេះ ភាពអាសន្ននឹងត្រូវបានណែនាំ នៅគ្រប់ផ្នែកទាំងអស់ នៃប្រទេស លើកលែងតែតំបន់ Lugansk និង Donetsk ដែលរងគ្រោះដោយជម្លោះរយៈពេល ៣០ថ្ងៃ ។

នៅទីក្រុង Lugansk និង Donetsk ស្ថានភាពអាសន្ន បានកើតឡើងរួចហើយចាប់តាំងពីឆ្នាំ២០១៤ បន្ទាប់ពីជម្លោះរវាងកងទ័ព រដ្ឋាភិបាលអ៊ុយក្រែន និងក្រុមប្រដាប់អាវុធ ក្នុងស្រុកបានចាប់ផ្តើម ។

ចាប់តាំងពីខែវិច្ឆិកាមក ទីក្រុងគៀវ និងបណ្តាប្រទេស លោកខាងលិចមួយចំនួន បានចោទប្រកាន់រុស្សី ពីការប្រមូលផ្តុំកងទ័ពយ៉ាងធ្ងន់ នៅជិតព្រំដែនអ៊ុយក្រែន រួមទាំងនៅក្នុងប្រទេស បេឡារុស្ស ជាមួយនឹងចេតនា ដែលអាចមាន “ការឈ្លានពាន”៕

ដោយ ឈូក បូរ៉ា

To Top