ព័ត៌មានអន្តរជាតិ

Update៖ លោក Putin សម្រេចចិត្តបើកភ្លើងខៀវ ដើម្បីជំនួបពិភាក្សា បញ្ហារោងចក្រនុយក្លេអ៊ែរ នៅអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថាលោកនឹងទទួលយក ជំនួបពិភាក្សាមួយ ចំពោះមុខបញ្ហាសុវត្ថិភាព នៅតាមទីតាំងរោងចក្រ នុយក្លេអ៊ែរ ជាច្រើនរបស់អ៊ុយក្រែន ប៉ុន្តែលើកលែង តែរោងចក្រ Chernobyle ប៉ុណ្ណោះដែលធ្លាប់ត្រូវបាន ទាមទារដោយភ្នាក់ងារ អាតូមិកអន្តរជាតិ IAEA។

នៅក្នុងកិច្ចសន្ទនាគ្នាមួយ តាមទូរស័ព្ទជាមួយនឹង លោកប្រធានាធិបតីបារាំង Emmauel Macron កាលពីថ្ងៃអាទិត្យលោក Putin បានធ្វើការចោទប្រកាន់ទៅលើ ភាគីអ៊ុយក្រែន ថាបានព្យាយាម បង្កហេតុនៅឯរោងចក្រនុយក្លេអ៊ែរ Zaporozhskaya ជាពិសេសកាលពីថ្ងៃទី៤ ខែមិនា ដែលវានឹងអាចបង្កក្តីបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាមហន្តរាយ នុយក្លេអ៊ែរ ដ៏អាក្រក់មួយ។

លោក Putin បានថ្លែងបែបនេះថា៖ ការប៉ុនប៉ងនិងផែនការណាមួយ ដើម្បីធ្វើការបន្ទោស មកលើយោធារុស្ស៊ី ចំពោះឧប្បត្តិហេតុនេះ វាគ្រាន់តែជាផ្នែកមួយ នៃយុទ្ធនាការឃោសនា បំផ្លើសប៉ុណ្ណោះ។

យោងតាមការបញ្ជាក់ ដោយវិមាន Elysee របស់បារាំងបានបញ្ជាក់ដែរថា នៅអំឡុងពេលនៃកិច្ចប្រជុំ រយៈពេលជិត២ម៉ោង លោក Putin ក៏បានបញ្ជាក់ដែរថា IAEA គួរតែចាប់ផ្តើមកិច្ចការងារ របស់ខ្លួនឲ្យបានឆាប់រហ័សបំផុត ធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ ថានឹងមានសុវត្ថិភាពចំពោះ រោងចក្រនុយក្លេអ៊ែរ របស់អ៊ុយក្រែន ទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top