វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព បានព្រមានថា ជំងឺកូវីដ-១៩ ទំនងជាមិនត្រូវបានលុបបំបាត់ ក្នុងពេលឆាប់ៗនេះទេ ហើយមនុស្សនៅតែត្រូវបត់បែន និងពាក់ម៉ាស់ ហើយអនុវត្តការឃ្លាតឆ្ងាយ ពីសង្គមម្តងទៀត ប្រសិនបើកម្រិតករណីឆ្លងជំងឺកូវីដ-១៩ ឡើងខ្ពស់នៅក្នុងតំបន់របស់ពួកគេ។
ការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់បន្តធ្លាក់ចុះ នៅទូទាំងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍របស់ CNN ដោយដកស្រង់ទិន្នន័យថ្មីៗ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ស្តីពីជំងឺកូវីដ-១៩ បានឱ្យដឹងថា ចំនួនឆ្លងស្រុក ដែលមានកម្រិតខ្ពស់ ប៉ុន្ដែក្រោយមកជំងឺកូវីដ-១៩ បានធ្លាក់ចុះពីប្រហែល ១២០០ករណី នៅថ្ងៃទី២៤ ខែកុម្ភៈ ដល់ ៤៧២ករណី នៅថ្ងៃទី៣ ខែមីនា ដែលជាកម្រិតសហគមន៍។
របាយការណ៍បានឲ្យដឹងថា ទិន្នន័យរបស់ CDC បានបង្ហាញថាជាង ៩០ភាគរយនៃប្រជាជនអាមេរិក រស់នៅក្នុងទីតាំង ដែលមានកម្រិតសហគមន៍ជំងឺកូវីដ-១៩ ទាប ឬមធ្យម។
ទិន្នន័យរបស់ CDC បានបង្ហាញថា នៅតែមានចំនួនប្រហែល ៣៥ភាគរយ នៃចំនួនប្រជាជនអាមេរិក នៅតែមិនទាន់បានចាក់វ៉ាក់សាំង ពេញលេញនៅឡើយ គិតត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ ។
របាយការណ៍របស់ CNN បានឲ្យដឹងថា ប្រហែល ៣ភាគរយ នៃចំនួនប្រជាជនអាមេរិក ប្រហែល ៩លាននាក់ មានភាពស៊ាំនឹងជំងឺ និងងាយរងគ្រោះនឹងជំងឺធ្ងន់ធ្ងរ ដោយមិនគិតពីកន្លែង ដែលពួកគេរស់នៅ ៕
ប្រែសម្រួល ឈូក បូរ៉ា