ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ជំរុញឲ្យមានការពង្រឹង កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ រវាងចិន និងសហភាពអឺរ៉ុប

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា វាជារឿងសំខាន់ សម្រាប់ប្រទេសចិន និងសហភាពអឺរ៉ុប ដើម្បីបង្កើនការសន្ទនា រក្សាការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងជំរុញការរីកចំរើនប្រកបដោយស្ថិរភាព និងនិរន្តរភាព នៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប។

ប្រមុខរដ្ឋចិនលោក ស៊ី បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបកំពូលតាមវីដេអូ ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក ស៊ី បានចង្អុលបង្ហាញថា ឥទ្ធិពលរួមនៃការផ្លាស់ប្តូរ សកលលោកធំៗ និងការរាតត្បាត នៃជំងឺរាតត្បាត ទាំងមើលមិនឃើញ ក្នុងរយៈពេលមួយសតវត្ស បាននាំមក នូវបញ្ហាប្រឈម ជាសកលជាច្រើន ដែលចាំបាច់ត្រូវដោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការ ជាសកល។

ដោយកត់សម្គាល់ថា ប្រទេសចិន និងសហភាពអឺរ៉ុប ចែករំលែកការយោគយល់គ្នាច្រើន លើការលើកកម្ពស់សន្តិភាព ស្វែងរកការអភិវឌ្ឍន៍ និងការជំរុញកិច្ច សហប្រតិបត្តិការ លោក ស៊ី បានបន្ដថា យើងត្រូវផ្តល់ការទទួលខុសត្រូវ របស់យើងក្នុងការនាំមកនូវស្ថិរភាព និងភាពប្រាកដប្រជាបន្ថែមទៀត ដល់ពិភពលោកដ៏ច្របូកច្របល់ និងប្រកបដោយតម្លាភាព ។

លោក បានបន្ថែមថា ការអភិវឌ្ឍន៍របស់ប្រទេសចិន នឹងបង្កើតលំហកាន់តែទូលំទូលាយ សម្រាប់កិច្ច សហប្រតិបត្តិការចិន-សហភាពអឺរ៉ុប ដោយលោកបានបន្ថែមទៀតថា ភាគីទាំងពីរត្រូវ តែក្រោមគោលការណ៍ នៃផលប្រយោជន៍ទៅវិញ ទៅមក និងឈ្នះឈ្នះ ធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀតនូវភាពជាដៃ គូបៃតង និងឌីជីថល ព្រមទាំងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្នុងវិស័យផ្សេងៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top