ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័នរួម

តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័ន Arash / Al-Durra រួមគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បណ្តាញព័ត៌មានថាមពល ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា “យើងជឿជាក់ថា ការកេងប្រវ័ញ្ចពីវិស័យរួមគួរតែត្រូវបានធ្វើឡើងក្នុងលក្ខណៈរួមបញ្ចូលគ្នា ហើយនេះនឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។

អនុរដ្ឋមន្ត្រីក្រសួងប្រេង សម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្មលោក Ahmad Asadzadeh បានកត់សម្គាល់ថា ហេតុផលសម្រាប់អ៊ីរ៉ង់ ក្នុងការពន្យារពេលប្រតិបត្តិការនៅក្នុងតំបន់ឧស្ម័ន Arash/Al-Durra គឺជាការពន្យាពេលក្នុងការកំណត់ព្រំដែននៃវាលជាមួយគុយវ៉ែត។

មន្ត្រីអ៊ីរ៉ង់បានឲ្យដឹងថា ទោះបីជាព្រំដែនមិនត្រូវបានកំណត់ក៏ដោយ ក៏វាលអាចត្រូវបានអភិវឌ្ឍក្នុងលក្ខណៈរួមបញ្ចូលគ្នា ដោយប្រើគំរូ ដែលមានបទពិសោធន៍ជាអន្តរជាតិ។ លោកបានចង្អុលបង្ហាញថា “ក្រសួងប្រេង (អ៊ីរ៉ង់) ប្រកាសពីការត្រៀមខ្លួន សម្រាប់ការចរចាក្នុងរឿងនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top