ព័ត៌មានអន្តរជាតិ

ខណៈផ្ទុះជំងឺកូវីដ-១៩ ប្រាក់ចំណូល របស់ក្រុមហ៊ុន BioNTech កើនឡើងជាង ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

ញូវយ៉ក ៖ ប្រភពពីក្រុមហ៊ុន បានឲ្យដឹងថា ប្រាក់ចំណូល របស់ក្រុមហ៊ុនផលិត វ៉ាក់សាំងអាល្លឺម៉ង់ BioNTech បានកើនឡើងដល់ជិត ១៩ពាន់លានអឺរ៉ូ (២១,២ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំសារពើពន្ធ២០២១ ធៀបនឹង ៤៨២,៣លានអឺរ៉ូ ក្នុងឆ្នាំ២០២០ ។

ដោយជំរុញដោយការ លក់ពី វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ខ្លួន Comirnaty / BNT162b2 ប្រាក់ចំណូលសុទ្ធ របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា បានកើនឡើងដល់ ១០,៣ពាន់លានអឺរ៉ូ ។ វ៉ាក់សាំងប្រហែល ២,៦ពាន់លានដូស ត្រូវបានដឹកជញ្ជូនទៅកាន់ជាង ១៦៥ប្រទេស និង តំបន់ជុំវិញពិភពលោកកាលពីឆ្នាំមុន ។

នៅពាក់កណ្តាលខែមីនា BioNTech និង ដៃគូរបស់ខ្លួន Pfizer បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្គត់ផ្គង់ប្រហែល ២,៤ពាន់លានដូស នៃវ៉ាក់សាំង របស់ពួកគេសម្រាប់ឆ្នាំនេះ ហើយក្រុមហ៊ុនទាំងពីរ កំពុងបង្កើតវ៉ាក់សាំង ដែលមានមូលដ្ឋានប្រសិទ្ធភាព លើទម្រង់ឆ្លងថ្មីអូមីក្រុង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top