ព័ត៌មានអន្តរជាតិ

Update: រុស្សី ប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងបុគ្គល និងអង្គភាព ដឹកនាំសំខាន់ៗ របស់អឺរ៉ុប

បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានឲ្យដឹងថាប្រទេសរុស្សី បានប្រកាសក្នុង ការដាក់ទណ្ឌកម្មបន្ថែមមួយ ចំនួនទៀតសំដៅ ទៅលើបណ្តាក្រុមអង្គភាព និងបុគ្គល ដែលធ្វើការជាមួយនឹងរដ្ឋាភិបាល របស់ប្លុកអឺរ៉ុប ក្រុមសភាជាតិ ព្រមទាំងបណ្តាញសារព័័ត៌មាន មួយចំនួនទៀតផង។

មេដឹកនាំសំខាន់ របស់អឺរ៉ុបទាំងនោះ នឹងមិនអនុញ្ញាតិ ឲ្យធ្វើដំណើរចូលក្នុងប្រទេសរុស្សី បានទៀតឡើយ ដែលរុស្សីបានហៅការឆ្លើយតបនេះថា ជាការឆ្លើយតបទៅកាន់ សកម្មភាព ដែលមិនគួរឲ្យរាប់អាន ឬ Unfriendly Action ដែលកន្លងមកក្រសួង ការបរទេសរុស្សី បានជឿជាក់ថាវាក៏បានរុញ ឲ្យទំនាក់ទំនងជាមួយនឹងរុស្សី ឈានទៅដល់ទីទ័លច្រក ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះដែរថា ក្រសួងការបរទេស បានបញ្ជាក់ថាទណ្ឌកម្មរបស់អឺរ៉ុប ដែលផ្តល់មកឲ្យរុស្សី គឺ ជាការសម្រេចចិត្តលើស ការកំណត់ហើយហើយអឺរ៉ុប មានបំណងចង់ឲ្យរុស្សីបោះបង់ចោលទាំងអស់ នូវអត្ថប្រយោជន៍ ដែលរុស្សីគួរតែទទួលបាន ។

ក្រសួងការបរទេស រុស្សី បានបញ្ជាក់បែបនេះទៀតថា ៖ សកម្មភាពរបស់អឺរ៉ុប មិនត្រឹមតែធ្វើឲ្យទំនាក់ទំនង ជាមួយនឹងរុស្សីទៅរកភាពទ័លច្រកនោះទេ វាថែមទាំងបានធ្វើឲ្យបញ្ហាអសន្តិសុខ នឹងកើតឡើង ចំពោះពលរដ្ឋរបស់ខ្លួន និងក៏ដូចជាបញ្ហាអស្ថេរភាព ចំពោះប្រព័ន្ធសេដ្ឋកិច្ចនិងប្រព័ន្ធ ហិរញ្ញវត្ថុជាសកលផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top