ព័ត៌មានអន្តរជាតិ

Update: ស្លូវ៉ាគី យល់ព្រមទូទាត់ ថ្លៃហ្គាសរុស្សី ជាលុយរូប (rubles)

បរទេស៖ យោងតាមការបញ្ជាក់ដោយ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៃប្រទេសស្លូវ៉ាគី Richard Sulik កាលពីថ្ងៃម្សិលមិញតាមរយៈ កញ្ចក់ទូរទស្សន៍បានបញ្ជាក់ថា ប្រទេសរបស់លោកនឹងយល់ព្រម ក្នុងការទូទាត់ថ្លៃហ្គាសធម្មជាតិ របស់ប្រទេសរុស្សីតាមរយៈ រូបិយវត្ថុរូប (rubles) ប្រសិនបើអាចធ្វើឲ្យលំហទំនិញនេះ នឹងដំណើរការទៅជាធម្មតាបាននោះ។

លោកបានបន្តដែរថា ប្រសិនបើលក្ខខណ្ឌ តម្រូវឲ្យបង់លុយតាម rubles នោះយើងនឹងទូទាត់តាមលុយ rubles ខណៈដែលបច្ចុប្បន្នស្លូវ៉ាគី បាននាំចូលនិងប្រើប្រាស់ហ្គាសធម្មជាតិ នៃប្រទេសរុស្សីដល់ទៅ ៨៥ភាគរយ ទៅហើយនៃតម្រូវការប្រចាំថ្ងៃ របស់ពលរដ្ឋក្នុងប្រទេស ។

លោកបញ្ជាក់ដែរថា ស្លូវ៉ាគីមិនអាចកាត់បន្ថយការ ប្រើប្រាស់ហ្គាសបានឡើយព្រមទាំង បានអំពាវនាវឲ្យអឺរ៉ុបគួរតែនាំគ្នា ស្វែងរកដំណោះស្រាយឲ្យ បានឆាប់រហ័សបំផុត។

គួរឲ្យដឹងដែរថា ជិតពាក់កណ្តាប្រទេស ក្នុងសហភាពអឹរ៉ុបព្រមទាំងស្លូវ៉ាគីផង កន្លងមកបាននាំគ្នាសហការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន ទៅលើប្រទេសរុស្សីប៉ុន្តែមកដល់ បច្ចុប្បន្នបណ្តាប្រទេស ទាំងនោះកំពុងជួបបញ្ហាពីព្រោះថា រុស្សីបានទាមទារឲ្យមានការទូទាត់ប្រាក់ ជាលុយរូបលរបស់រុស្សី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top