ព័ត៌មានអន្តរជាតិ

Update: រុស្ស៉ី ហៅការចោទប្រកាន់ ឧក្រិដ្ឋកម្មសង្គ្រាម របស់លោក បៃដិន ប្រឆាំងនឹងលោក ពូទីន ថាជាការប្រមាថផ្ទាល់ខ្លួន និងមិនអាចទទួលយកបាន

ម៉ូស្គូ៖ បន្ទាប់ពីការអំពាវនាវ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន វិមានក្រឹមឡាំងបានឲ្យដឹងថា ការប្រមាថផ្ទាល់ខ្លួនគឺ “មិនអាចទទួលយកបាន និងគួរឱ្យអាម៉ាស់” ។

លោក បៃដិន បានចោទប្រកាន់លោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្រ្គាម សម្រាប់អំពើឃោរឃៅ ដែលត្រូវបានចោទប្រកាន់ ដោយកងកម្លាំងរុស្ស៊ី នៅក្នុងទីក្រុង Bucha របស់ប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទការហៅទូរស័ព្ទប្រចាំថ្ងៃថា “ការប្រមាថផ្ទាល់ខ្លួន ប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី នៅតែបន្ត នេះជារឿងអាក្រក់ យើងចាត់ទុកការមិនអាច ទទួលយកបាន និងគួរឱ្យអាម៉ាស់ របស់ប្រធានាធិបតីអាមេរិកនេះ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top