ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានថា នុយក្លេអ៊ែរចិន បានឈានទៅដល់កម្រិតមួយទៀត ដែលធ្វើឲ្យមានអតុល្យភាពដល់សន្តិសុខសកល និងអាមេរិកផ្ទាល់

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់អាមេរិក ផ្នែកកិច្ចការងាររៀបចំយុទ្ធសាស្ត្រលោក Charles Richard កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមក បានធ្វើការលើកឡើង ទៅកាន់សារព័ត៌មាន
The Bloomberg ថាប្រទេសចិនបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងងើបឡើងកាន់ខ្លាំងម្តងទៀត តាមរយៈសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលបញ្ហានេះនឹងអាច ធ្វើឲ្យមានបញ្ហា
អតុល្យភាពកើតឡើង ចំពោះវិស័យសន្តិសុខសកលទាំងមូល។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បាន បើកជំនួបពិភាក្សាគ្នាមួយកាលពីថ្ងៃអង្គារផងដែរ ក្នុងលក្ខខណ្ឌបិទទ្វាជាមួយនឹង អនុគណកម្មការការពារជាតិទៅលើបញ្ហា កើនឡើងនៃសមត្ថភាព នុយក្លេអ៊ែររបស់ចិន ដែលវានឹងបង្កហនិភ័យផងដែរ មកលើរដ្ឋាភិបាលវ៉ាស៊ិនតោន។

ការលើកឡើងដែលមាន រូបភាពសំដៅទៅលើព្រឹត្តិការណ៍បាញ់តេស្តមីស៊ីលឆ្លងទ្វីប របស់ប្រទេសចិននាខែកក្កដាឆ្នាំ២០២១កន្លងមក ដែលជាលទ្ធផលមីស៊ីលប្រភេទនេះ អាចបាញ់រហូតទៅដល់ចំងាយ ៤០០០០គីឡូម៉ែត្រ ក្នុងល្បឿនដ៏លឿនមិនដល់ ១០០នាទីឡើយចំគោលដៅ។

លោក Richard បានបញ្ជាក់ដែរថា៖ ការសម្រេចជោគជ័យរបស់ចិននៅក្នុងបច្ចេកវិទ្យា អាវុធប្រភេទនេះគឺជា ផ្នែកមួយដែលអាចផ្តល់ផល ប៉ះពាល់យ៉ាងខ្លាំងទៅលើ ស្ថេរភាពនៃយុទ្ធសាស្ត្ររបស់ប្រទេសអាមេរិក ដែលផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្របែបទប់ស្កាត់ និងជាពិសេសការទប់ស្កាត់ ទៅលើអាវុធនុយក្លេអ៊ែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top