គៀវ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលជាអ្នកនាំចេញគ្រឿងឧបភោគបរិភោគ សំខាន់ៗរបស់ពិភពលោក ដូចជាស្រូវសាលី នឹងប៉ះពាល់ ២៥ ភាគរយនៃទីផ្សារគ្រាប់ធញ្ញជាតិពិភពលោក។
លោក Taras Kachka អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន បានលើកឡើងថា ជម្លោះនេះនឹងនាំឱ្យ មានការកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ការកើនឡើងតម្លៃម្ហូបអាហារ និងការទទួលបានអាហារកាន់តែអាក្រក់ ជាពិសេសស្រូវសាលី នៅក្នុងប្រទេសនាំចូល។

លោក Kachka បន្ថែមថា កំពង់ផែសមុទ្រអ៊ុយក្រែន ដែលជាផ្លូវសំខាន់ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិត្រូវបានបិទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានឱ្យដឹងថា នៅឆ្នាំ២០២១ អ៊ុយក្រែនបានប្រមូលផលដំណាំធញ្ញជាតិ គ្រាប់ធញ្ញជាតិ និងគ្រាប់ប្រេងច្រើនជាងគេបំផុត សរុបជាង ១០៦ លានតោន។
នៅក្នុងឆមាសទីមួយនៃឆ្នាំទីផ្សារបច្ចុប្បន្ន ដែលមានរយៈពេលពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបាននាំចេញប្រហែល ១០ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
