ព័ត៌មានអន្តរជាតិ

Update: ប្រមុខការទូតរុស្ស៊ី ប្រាប់កាសែតឥណ្ឌាថា ប្រតិបត្តិការវាយលុកយោធា នៅអ៊ុយក្រែន ឈានចូលដល់ដំណាក់កាលថ្មី

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយឥណ្ឌាថា ប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងឈានចូល ដំណាក់កាលថ្មីមួយ។ នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយ កាលពីថ្ងៃអង្គារ ប្រធានការទូត របស់រុស្ស៊ីរូបនេះបាននិយាយថា គោលដៅ នៃការវាយលុកទៅលើអ៊ុយក្រែន ត្រូវបានប្រកាសដោយទីក្រុងម៉ូស្គូ តាំងពីដំបូង ហើយមួយក្នុងចំណោមនោះ គឺការរំដោះទឹកដីទាំងមូល ដែលទាមទារដោយសាធារណរដ្ឋ ប្រជាមានិត Donetsk និង Lugansk ជាទឹកដីអធិបតេយ្យភាព របស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការបញ្ជាក់របស់លោក Larov ថា «ការខិតខំនេះនឹងបន្តដំណាក់កាលមួយទៀត នៃប្រតិបត្តិការនេះកំពុងចាប់ផ្តើម “ហើយខ្ញុំប្រាកដថា នេះនឹងជាពេលវេលាដ៏សំខាន់ នៃកិច្ចការពិសេសទាំងមូលនេះ» ។

មានសេចក្តីរាយ ការណ៍ ពីអរិភាពកាន់តែខ្លាំងឡើង នៅភាគខាងកើតអ៊ុយក្រែនកាលពីល្ងាចថ្ងៃចន្ទ ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ កាលពីព្រឹកថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន បានវាយប្រហារដោយកាំភ្លើងធំ ទៅកាន់គោលដៅយោធាអ៊ុយក្រែនចំនួន ១ ២៦០ ពេញមួយយប់ រួមទាំងទីតាំងចំនួន ១ ២១៤ ដែលកងទ័ពអ៊ុយក្រែនប្រមូលផ្តុំកម្លាំងរបស់ពួកគេ។

បន្ថែមពីលើការវាយប្រហារ ដោយកាំភ្លើងធំ យន្តហោះចម្បាំងរុស្ស៊ីបានកំណត់គោលដៅ លើទីតាំងយោធាចំនួន ៦០ កន្លែងក្នុងប្រទេសអ៊ុយក្រែន ការធ្វើបច្ចុប្បន្នភាពបានបញ្ជាក់ថា រួមទាំងទីតាំងចំនួន ៥៣ ជាមួយនឹងវត្តមានដ៏ធំនៃកងទ័ពអ៊ុយក្រែន និងផ្នែករឹងយោធា ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top