ព័ត៌មានអន្តរជាតិ

អឺរ៉ុបអំពាវនាវឲ្យឥណ្ឌា និងប្រទេសជិតខាង ក្នុងការបញ្ចប់ការធ្វើជំនួញ ជាមួយនឹងរុស្សី

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។

ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។

ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន ព្រមទាំងអត្ថប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាពសេរី និងបើកចំហ៕

ប្រែសម្រួល៖ស៊ុនលី

To Top