បរទេស៖ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដកចេញនូវឧបសគ្គជាច្រើន ស្តីពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុក របស់រុស្ស៊ីដែលកំពុងបន្ត។
សេចក្តីព្រាងច្បាប់ដែលត្រូវបាន អនុម័តដោយព្រឹទ្ធសភានៅដើមខែនេះ “ច្បាប់ស្តីពីការជួល-ឱ្យខ្ចី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន” ស្តារឡើងវិញកម្មវិធីដែលវ៉ាស៊ីនតោន បានប្រើដើម្បីបញ្ជូនឧបករណ៍យោធា ទៅឱ្យជនបះបោរនៅក្នុងសង្គ្រាមលោកលើកទី2 ខណៈពេលដែលរក្សាអព្យាក្រឹតជាផ្លូវការ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះឆ្នោតចុងក្រោយ នៅរសៀលថ្ងៃព្រហស្បតិ៍គឺ 417-10 ដោយសមាជិកបីនាក់មិនបានបោះឆ្នោត។ សមាជិកមកពីគណបក្សប្រជាធិបតេយ្យ ទាំងអស់បានបោះឆ្នោតគាំទ្រ ខណៈសមាជិកទាំងដប់រូប ដែលប្រឆាំងគឺគណបក្សសាធារណរដ្ឋ។
ណែនាំដោយព្រឹទ្ធសមាជិក John Cornyn (R-Texas) សេចក្តីព្រាងច្បាប់នេះត្រូវបាន អនុម័តដោយព្រឹទ្ធសភានៅថ្ងៃទី 6 ខែមេសា ៕
ប្រែសម្រួលៈ ណៃ តុលា