ព័ត៌មានអន្តរជាតិ

សមាជិក ក្រុមការងារ សិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ របស់ចិនឡើង ដល់កំពូលភ្នំ អេវើរេស ដោយជោគជ័យ

កាលពីវេលាថ្ងៃត្រង់ នៃថ្ងៃទី៤ ខែឧសភា សមាជិកការងារ ក្រុមសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ នៃភ្នំអេវើរេសរបស់ប្រទេសចិន ចំនួន១៣នាក់ បានឡើងដល់កំពូលភ្នំអេវើរេស ដោយជោគជ័យ ។
នេះគឺជាលើកដំបូង ដែលការសិក្សា ស្រាវជ្រាវខាងវិទ្យាសាស្ត្រ អំពីភ្នំអេវើរេសរបស់ចិន បានធ្វើឡើងនៅរយៈកម្ពស់ លើសពី៨ពាន់ម៉ែត្រ គឺមានអត្ថន័យជាយុគសម័យ ក្នុងប្រវត្តិសាស្ត្រ សិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រនៅតំបន់ខ្ពង់រាប Qinghai និង Xizang ។
ក្នុងការឡើងដល់កំពូល ភ្នំអេវើរេសលើកនេះ សមាជិក ក្រុមការងារ សិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រ របស់ចិនបានសម្រេចការ ដាក់ពង្រាយប៉ុស្តិ៍ឧតុនិយមស្វ័យប្រវត្តិដែលមានកម្ពស់ខ្ពស់ បំផុតលើពិភពលោក ហើយក៏បានប្រើប្រាស់រ៉ាដា ដែលមានភាពត្រឹមត្រូវខ្ពស់ នៅកន្លែងខ្ពស់បំផុតលើផែនដី ជាលើកដំបូង ដើម្បីវាស់ស្ទង់កម្រាស់ទឹកកក លើកំពូលភ្នំ ។

តាមការឧទ្ទេសនាមឱ្យដឹងថា បន្ទាប់មក ក្រុមការងារសិក្សាស្រាវជ្រាវ ខាងវិទ្យាសាស្ត្រអំពីភ្នំអេវើរេស របស់ចិនក៏នឹងធ្វើការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រជាច្រើនទៀត ៕

To Top