បរទេស៖ យោងតាមការចេញផ្សាយ ដោយកាសែតក្នុងស្រុក Kronen Zeitung កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាការបញ្ចប់ ទៅនៃការផ្កត់ផ្គង់ហ្គាស នៅក្នុងប្រទេសអូទ្រីស កំពុងបានធ្វើឲ្យប្រទេសនេះ មានការប្រឈមមុខខ្លាំង ទៅនឹងការបាត់បង់ចំនួនការងារដ៏ច្រើន ប្រមាណជា៣០ម៉ឺនកន្លែង។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានបញ្ជាក់ដេរថា ឧស្សាហកម្មម្ហូបអាហារទាំងមូល របស់អូទ្រីស គឺពឹងផ្អែកទៅលើថាមពលហ្គាស ខណៈដែលផលិតកម្ម ផលិតដែក ក៏ពឹងផ្អែកលើថាមពលនេះដូចគ្នា ដូចនេះឧស្សាហកម្មជាច្រើនទៀត ក៏នឹងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងពេលនេះ។
ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ រដ្ឋាភិបាលហាក់ដូចជាមិនទាន់មានផែនការណាមួយ សម្រាប់ទប់ទល់ ទៅនឹងបញ្ហាប្រឈម នៃការបញ្ចប់ការប្រើប្រាស់ហ្គាស របស់រុស្សីនៅឡើយទេ ដោយក្នុងនោះទីកន្លែងមួយចំនួន នឹងមិនមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ចាប់រាប់តាំងពីម៉ាស៊ីនកំដៅឡើងទៅ។
ក្នុងពេលជាមួយគ្នានេះ គេសង្កេតឃើញថា ក្រុមហ៊ុនថាមពលធំបំផុត របស់ប្រទេសអូទ្រីស OMV គឺកំពុងត្រៀមរៀបចំ ការបើកគណនេយ្យជាលុយរូបលរបស់រុស្សី ដោយសង្ឃឹមថានឹងអាចធ្វើការទូទាត់ និងបញ្ជាទិញហ្គាសពីរុស្សី ដូចធម្មតាមកវិញ ខណៈដែលការទូទាត់លុយចុងក្រោយ ដែលអូទ្រីសត្រូវធ្វើ គឺនៅក្នុងខែនេះហើយ៕ ប្រែសម្រួល៖ស៊ុនលី