ព័ត៌មានអន្តរជាតិ

Update ៖ WHO ថ្កោលទោសរុស្ស៊ី ដែលបង្ក ឲ្យមានបញ្ហាប៉ះពាល់ ដល់ផ្នែកសុខភាព សាធារណៈនៅអ៊ុយក្រែន

ហ្សឺណេវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ថា សន្និបាតរបស់អង្គការ សុខភាពពិភពលោក (WHO) បានអនុម័តលើញត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបានថ្កោលទោស លើភាពអាសន្នផ្នែកសុខភាព នៅក្នុងតំបន់ ដែលបង្កឡើងដោយការលុកលុយ របស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងបានច្រានចោលដំណោះស្រាយ គូប្រជែងពីក្រុងម៉ូស្គូ ដែលមិននិយាយអំពីតួនាទី របស់ខ្លួនក្នុងវិបត្តិនេះ ។

សំណើដើមដែលនាំមក ដោយសហរដ្ឋអាមេរិក និងប្រហែល ៥០ប្រទេសផ្សេងទៀត បានថ្កោលទោស សកម្មភាពរបស់រុស្ស៊ី ប៉ុន្តែបានបញ្ឈប់ភ្លាមៗ នូវការព្យួរសិទ្ធិបោះឆ្នោតរបស់ខ្លួន នៅទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ ដូចដែលអ្នកខ្លះ បានស្វែងរកពីមុនមក ។

ដំណោះស្រាយទាំង២បានបង្ហាញនូវ “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ ចំពោះភាពអាសន្នផ្នែកសុខភាព ដែលកំពុងបន្តនៅក្នុង និងជុំវិញទឹកដីអ៊ុយក្រែន” ប៉ុន្តែមានតែសំណើ ដែលដឹកនាំ ដោយលោកខាងលិចប៉ុណ្ណោះ ដែលអាចនិយាយថា ភាពអាសន្នគឺ “បណ្តាលមកពីការឈ្លានពាន របស់សហព័ន្ធរុស្ស៊ីប្រឆាំងនឹង អ៊ុយក្រែន” ។

ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ Yevheniia Filipenko បានហៅសំណើត បតរបស់រុស្ស៊ីថា ជា “ការពិតជំនួសមកវិញ” ។ លោកស្រីបានលើកឡើង អំពីលទ្ធផលថា “សហព័ន្ធរុស្ស៊ីបានបរាជ័យ ក្នុងការប៉ុនប៉ងមិនច្បាស់លាស់ របស់ខ្លួនដើម្បីបោកបញ្ឆោត ចំពោះវេទិកានេះ ។

ចំណែក ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ Alexander Alimov បានហៅសំណើរបស់លោកខាងលិចថា “នយោបាយតែម្ខាង និងលម្អៀង” ធៀបនឹង សំណើ” ស្ថាបនា” របស់ខ្លួន ។ លោកបានលើកឡើងអំពីលទ្ធផលថា “ការរៀបចំអង្គការសុខភាព ពិភពលោកគឺ មិនអាចទទួលយកបាននោះទេ” ។

ប្រទេសចិន បានគាំទ្រក្រុងម៉ូស្គូ ក្នុងការបោះឆ្នោត២ ដោយប្រេសិត របស់ខ្លួនលោក Yang Zhilun បានលើកឡើងថា WHO គឺជាវេទិកាខុសសម្រាប់ការពិភាក្សា អំពីបញ្ហាសុខភាពរបស់ អ៊ុយក្រែន៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top