ព័ត៌មានអន្តរជាតិ

Update ៖ ចក្រភពអង់គ្លេស បញ្ជាក់ថា ក្រុងកំពង់ផែ របស់អ៊ុយក្រែន Mariupol រងនូវហានិភ័យ ដោយជំងឺអាសន្នរោគ

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថា ក្រសួងការពារជាតិ ចក្រភពអង់គ្លេស បានឲ្យដឹងថា ទីក្រុងកំពង់ផែ Mariupol របស់ប្រទេសអ៊ុយក្រែន ដែលទាំងអស់ ត្រូវបានបំផ្លាញ ដោយការបាញ់ផ្លោង ជាច្រើនសប្តាហ៍ ហើយឥឡូវនេះ ស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្ស៊ី គឺស្ថិតក្នុងហានិភ័យនៃការផ្ទុះឡើងនៃជំងឺ អាសន្នរោគដ៏ខ្លាំងក្លា ។

យោងតាមការលើកឡើង របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើន របស់ទីក្រុងនេះ ត្រូវបានខូចខាត ឬបំផ្លាញ ហើយទឹកបានលាយជាមួយទឹកស្អុយ ។

ជំងឺអាសន្នរោគ ជាធម្មតាឆ្លងដោយសារការបរិភោគ ឬផឹក អាហារ ឬទឹកដែលមានមេរោគ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអនាម័យមិនល្អ ។

សាកសពដែលមិនបានប្រមូល និងសំរាមបន្ថែមទៅលើស្ថានភាពគ្មានអនាម័យ ។

មានការផ្ទុះឡើងនៃជំងឺនេះនៅក្រុង Mariupol ពីមុន ហើយករណីដាច់ដោយឡែកត្រូវបានរាយការណ៍នៅក្នុងខែមុន ។

អភិបាលក្រុងអ៊ុយក្រែន លោក Vadym Boychenko បានប្រាប់ដល់ទូរទស្សន៍ BBC នៅអ៊ុយក្រែនថា “ជំងឺអាសន្នរោគ រាគ និងជំងឺឆ្លងផ្សេងទៀត មាននៅក្នុងទីក្រុងរួចហើយ” ហើយថា ទីក្រុងនេះត្រូវបានបិទ ដើម្បីជៀសវាងការផ្ទុះឡើង កាន់តែខ្លាំងឡើងថែមទៀត ។

ការអះអាងនេះមិនអាចផ្ទៀងផ្ទាត់ ដោយទូរទស្សន៍ BBC បានទេ ហើយអភិបាលក្រុងដែលតែងតាំងដោយរុស្ស៊ី លើកឡើងថា ការធ្វើតេស្តជាប្រចាំកើតឡើង ហើយគ្មានករណីជំងឺអាសន្នរោគ ត្រូវបានកត់ត្រានោះទេ ។
ក្រសួងសុខាភិបាលអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនមានកម្រិតក្នុងការទទួល បានព័ត៌មានពីក្រុង Mariupol ប៉ុន្តែបានធ្វើតេស្ត នៅក្នុងទឹកដីដែលគ្រប់គ្រង ដោយអ៊ុយក្រែន ហើយមិនបានរកឃើញ ករណីណាមួយឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top