ព័ត៌មានអន្តរជាតិ

ប្រទេស អាល់បានី ដែលត្រូវបានផ្តល់ឋានៈ ជាបេក្ខជនសហភាពអឺរ៉ុប កាលពី៨ឆ្នាំមុន នៅតែមិនទាន់បានចូលប្លុកនេះ

បរទេស៖ ប្រទេស អាល់បានី ដែលត្រូវបានផ្តល់ឋានៈ ជាបេក្ខជនសហភាពអឺរ៉ុប កាលពី៨ឆ្នាំមុន នៅតែរក្សាក្តីសង្ឃឹមថា ខ្លួនអាចចូលរួម ក្នុងប្លុកនេះ នៅពេលណាមួយ ក្នុងសតវត្សទី២២ ។ នេះបើតាមនាយករដ្ឋមន្ត្រី អាល់បានី លោក Edi Rama បាននិយាយលេងសើច អំឡុងពេលកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ លោក Rama កាលពីថ្ងៃព្រហស្បតិ៍ថា “ពិតណាស់យើងនឹងបន្ត នៅលើផ្លូវអឺរ៉ុប របស់យើងដោយសង្ឃឹមថា នៅសតវត្សរ៍ក្រោយ យើងនឹងក្លាយជា សមាជិកប្លុកនេះ” ។

ការអត្ថាធិប្បាយបង្អាប់នេះត្រូវបាន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល EU-Western Balkans ក្នុងរដ្ឋធានីបែលហ្ស៊ិក ដែលមិនបាននាំមកនូវលទ្ធផល សរុបសម្រាប់អាល់បានី និងក្រុមដែលសង្ឃឹមចូល EU ផ្សេងទៀតនៅក្នុងតំបន់ នោះទេ។

ទីក្រុងប្រ៊ុចសែល បានបរាជ័យក្នុងការយកឈ្នះ លើវេតូរបស់ប៊ុលហ្គារី លើការចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិកជាមួយ North Macedonia ទាន់ពេលសម្រាប់កិច្ចប្រជុំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top