ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា គ្មានណាតូអាស៊ីនោះទេ ខណៈ​ដែល​សម្ព័ន្ធភាព​នាំ​ជប៉ុន កូរ៉េ មក​ប្រជុំ​កំពូល

វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក មិនចាត់ទុកការចូលរួម របស់ប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការណាតូនាពេលខាងមុខថា ជាការផ្លាស់ប្តូរឆ្ពោះទៅរកការបង្កើត “កំណែទម្រង់អាស៊ីនៃអង្គការណាតូនោះទេ” ។

ប្រទេសចិន បាននឹងកំពុងព្រមាន ប្រឆាំងនឹងប្រទេសអឺរ៉ុបមួយចំនួន ដែលបង្កើនការចូលរួមរបស់ពួកគេ នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពយោធា នៅក្នុងតំបន់ដែលស្រដៀងនឹងអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង។

លោក John Kirby អ្នកសម្របសម្រួល ក្រុមប្រឹក្សាសន្តិសុខជាតិ សម្រាប់ការទំនាក់ទំនង ជាយុទ្ធសាស្រ្តបានលើកឡើងថា “នេះមិនមែននិយាយអំពីកំណែអាស៊ី របស់ណាតូនោះទេ។ NATO គឺជាសម្ព័ន្ធមិត្តសន្តិសុខ ឆ្លងមហាសមុទ្រអាត្លង់ទិក” ។ 

ការជួបជុំរបស់មេដឹកនាំនឹងធ្វើឡើង នៅសប្តាហ៍ក្រោយក្នុងប្រទេសអេស្បាញ ខណៈដែលប្រទេសជាសមាជិ កបន្តប្រឈមមុខនឹងបញ្ហាដែលផ្តើមចេញពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

ប្រភពស្និទ្ធនឹងការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅដើមសប្តាហ៍នេះថា ប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក៏កំពុងពិចារណារៀបចំកិច្ចប្រជុំកំពូល ៤ ផ្លូវនៅលើជ្រុងនៃព្រឹត្តិការណ៍ណាតូ។

លោក Kirby បានបន្ដថា ការចូលរួមរបស់ដៃគូអាស៊ី-ប៉ាស៊ីហ្វិក នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ គឺជា “ការបង្ហាញពីទំនាក់ទំនងនៃសន្តិសុខពិភពលោក រវាងអឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក”។

លោកបានបន្ថែមថា “វាមិនមែនជាមួយ ឬមួយផ្សេងទៀតទេ ប្រភេទដូចគ្នានៃការវាយលុក លើបូរណភាពទឹកដី និងអធិបតេយ្យភាព ដែលយើងកំពុងឃើញនៅអឺរ៉ុប អាចកើតឡើង នៅឥណ្ឌូប៉ាស៊ីហ្វិក”៕

To Top